+855 16 757 168     samnob@keiladaily.com
KD Logo

ស៊ន​ សៀ​វម៉ី​៖ ​ដើម្បី​មេ​ដាយ​មាស​ ខ្ញុំ​ដេក​មិន​លក់​ពេញមួយប់​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 339
ម្ចាស់មេដាយមាសទ្វីបអាស៊ី ២០១៤ ដែលទើងឈ្នះមេដាយមាសវគ្គជម្រុះអូឡាំពិក២០១៦នៅដើមសប្ដាហ៍នេះ ពន្យល់ថាជា ឱកាសដ៏ដំបូងដែលបានជម្រុះព្រឹ​ត្តិការ​​ណ៍អូឡាំពិក។ ដូច្នេះនាង ស្រេកឃ្លានបង្កើតជោគជ័យខ្លាំង ដើម្បីកម្ពុជា និងអាជីពខ្លួនឯង៖ «នៅហ្វីលីពីន ហ្នឹងមុនប្រកួតខ្ញុំគេងអត់លក់ទេ គឺដោ​យ​សារ​បើ​ខ្ញុំចាញ់គឺ ពិបាកទទួលយក។ ឯពេលប្រកួតខ្ញុំប្រាប់ខ្ញុំឯង ខ្ញុំត្រូវតែឈ្នះ ចា​ញ់អត់បានទេ។ ទោះប្រឹង ទោះធ្វើម៉េចក៏ដោយខ្ញុំត្រូវតែឈ្នះ ព្រោះថាខ្ញុំអត់ដែល​បា​ន​ចូលរួម អូឡាំពិកហ្គេម ទេ វាជាការសម្រេចសុបិន្តរបស់ខ្ញុំ»។ 



ក្នុងឱកាសទទួល ស៊ន សៀវម៉ី ត្រលប់ពីហ្វីលីពីន រសៀលថ្ងៃព្រហ្បតិ៍ទី២១មេសា ឯកឧត្ដ ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានស្ងប់ស្ងែង ថា ស៊ន សៀវម៉ី បានក្លាយជាអត្តពិកដ៏ឆ្នើមដំបូង ដែលបានបង្កើតជោគជ័យជាប្រវត្តិសាស្ត្រដល់កម្ពុជា។ ឯកឧត្ដម ពន្យល់ថាប្រវត្តិ៦២ឆ្នាំកន្លងមក នៃការជ​ម្រុះ​អូ​ឡាំពិករបស់កម្ពុជា មិនដែលឆ្លងផុតវគ្គជម្រុះឡើយ។ ដូច្នេះ កំពូលកីឡាការិនីកម្ពស់១៨៣សង់ទីម៉ែត្ររូបនេះ បានបង្កើតកំណត់ត្រាអូឡាំពិក ដ៏គួរឲ្យចា​ប់​អារម្មណ៍សម្រាប់វិស័យកីឡាខ្មែរ។ 

គួរបញ្ជាក់ថា ក្រៅពីឈ្នះមេដាយមាសវគ្គជម្រុះអូឡាំពិក២០១៦ ស៊ន សៀវម៉ី ក៏យកបានមេដាយប្រាក់មួយក្នុងកម្មវិធីជើងអាស៊ី ដែលប្រារព្ធនៅ ហ្វីលពីន ដែល​ប​ញ្ច​ប់នៅដើមសប្ដាហ៍នេះ។ បន្ទាប់ទៀត ស៊ន សៀវម៉ី នឹងត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍អូឡាំពិក២០១៦ នៅទីក្រុង រីយ៉ូ ប្រទេសប្រេស៊ីល នៅខែសីហាខាងមុ​ខ​៕​

អត្ថបទ៖ ប៉ែន សុផាន់ណា
រូបភាព៖ តាំង លីហួរ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖