+855 16 757 168     samnob@keiladaily.com
KD Logo

អត្ត​ពលិក​កាយ​សម្ព័ន្ធ​៣រូប​ ត្រៀម​ទៅ​ដណ្តើម​ពាន​ពិភព​លោក​លើក​ដំបូង​ នៅ​កូរ៉េ​ខាងត្បូង​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 2450
សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា កំពុងដាក់កាលវិភាគហ្វឹកហាត់យ៉ាងទៀងទាត់ ចំពោះកីឡាករ-កីឡាការិនីចំនួន៣រូប ដើម្បីចូលប្រជែងដណ្ដើមមេដាយ ក្នុង​កា​​រប្រកួតកីឡាកាយសម្ព័ន្ធ វិញ្ញាសារ Aerobic កម្រិតពិភពលោក នាពាក់កណ្ដាលខែឧសភាខាងមុខ នៅក្នុងទីក្រុងអ៊ិនឆុន ប្រទេសកូរ៉េខាងត្បូង។

ថ្លែងពីអាគារសហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ចាត់ទុកថា វាជាកាដូពិសេសមួយសម្រាប់ស​ហ​ព័​ន្ធក្នុងឆ្នាំ២០១៦នេះ ដែលកីឡាករកាយសម្ព័ន្ធកម្ពុជា ទទួលបានឱកាសបញ្ចេញសមត្ថភាពក្នុងការប្រកួតកម្រិតពិភពលោកជាលើកដំបូងបង្អស់៖"ក្នុងឆ្នាំ​២​០​១៦នេះ វាជាកាដូធំមួយ ដែលកីឡាកាយសម្ព័ន្ធរបស់យើងបានចូលប្រកួតក្នុងពានពិភពលោក World Champion។ ជាក់ស្តែងនៅក្នុងអំឡុងពាក់ក​ណ្តា​ល​ខែ​៦នេះ យើងនឹងបញ្ជូនកីឡាករ និងគ្រូចំនួន៥នាក់អោយទៅចូលរួមប្រកួត World Champion នៅ ទីក្រុង អិនឆុន ប្រទេសកូរ៉េ។

ថ្លែងក្នុងនាមតំណាងក្រុមចេញទៅប្រកួត នៅសាធារណៈរដ្ឋកូរ៉េ កីឡាការិនី សោ សុគីម លើកឡើងថា វាហាក់មានពេលវេលាស្ដួចស្ដើងបន្តិច ក្នុងការហ្វឹកហាត់​ត្រៀម​ ប៉ុន្តែពួកគេសន្យាថា នឹងធ្វើឲ្យល្អបំផុតតាមដែលអាចធ្វើទៅបាន៖"ខ្ញុំមានអារម្មណ៏ថា រំភើបដែរ ដែលមាន ឱកាសបានទៅចូលរួម ការប្រកួត ព្រឹ​ត្តិការ​ណ៍​​ World Champion។ វាជាលើកទី១ សម្រាប់ខ្ញុំ និងមិត្តរួមក្រុម ដែលបានចេញទៅប្រកួត ក្នុងព្រឹត្តិការណ៍ World Champion។ ដោយសារវាជាលើកតំបូង ហើ​យណាមួយយើងមាន ពេលវេលាខ្លីសម្រាប់ត្រៀម ដូចេ្នះ ខ្ញុំមានអារម្មណ៏ភ័យខ្លះដែរ តែយ៉ាងក៏ដោយពួកខ្ញុំ នឹងប្រឹងអោយអស់ពីលទ្ធភាព។

ការប្រកួតជើងឯកកីឡាកាយសម្ព័ន្ធពិភពលោក វិញ្ញាសា Aerobic នឹងដំណើរការចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ហើយយ៉ាងហោចណាស់មាន​អ​ត្ត​ពលិកចូលរួមប្រជែង ជាង៣០០នាក់ មកពី៣០ប្រទេសជុំវិញពិភពលោក៕

ផ្ដល់សិទ្ធ ៖ ទូរទស្សន៍ PNN
អត្ថបទ និងរូបភាពៈ ងិន មករា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖