កីឡាករស្នូឃើចិន Ding Junhui ឈ្នះពាន UK Championship ជាលើកទី៣ បន្ទាប់ពីផ្ដួលកីឡាករស្កុតលែន Stephen Maguire ១០-៦ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
Ding វ័យ៣២ឆ្នាំ បានលើកពាន UK Championship លើកចុងក្រោយតាំងពីមួយទសវត្សរ៍មុន គឺ៤ឆ្នាំបន្ទាប់ពីគេលើកពានលើកដំបូងក្នុងនាមជាក្មេងជំទង់ម្នាក់។
Ding ពេលនេះក្លាយជាកីឡាករទី៥ដែលបានឈ្នះពាន UK ចាប់ពី៣ដងឡើង បន្ទាប់ពី Ronnie O’Sullivan (៧ដង), Steve Davis (៦ដង), Stephen Hendry (៥ដង) និង John Higgins (៣ដង) និងទទួលបានប្រាក់រង្វាន់កម្រិតឯតទគ្គកម្មក្នុងពាននេះចំនួន២០០,០០០ផោន៕
ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖