+855 16 757 168
samnob@keiladaily.com
Cart
ទំព័រដើម
គុនខ្មែរ
បាល់ទាត់
បាល់ទះ
វីដេអូ
កីឡាផ្សេងៗ
ផ្សាយផ្ទាល់
H/P:+855 16 757 168
samnob@keiladaily.com
គុនខ្មែរ
បាល់ទាត់
បាល់ទះ
វីដេអូ
កីឡាផ្សេងៗ
ផ្សាយផ្ទាល់
រាជរដ្ឋាភិបាលកម្ពុជាត្រៀមប្រាក់បម្រុងជាង៤០លានដុល្លារថែមទៀតសម្រាប់ SEA Games 2023
ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក
|
489
ក្រៅអំពីថវិកាសាងសង់ពហុកីឡដ្ឋានដែលជាជំនួយរបស់មិត្តចិន រាជរដ្ឋាភិបាលកម្ពុជាត្រៀមប្រាក់បម្រុងប្រមាណជាង៤០លានដុល្លារអាមេរិកថែមទៀតទុកសម្រាប់ការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games 2023។ នេះយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បង្ហោះនៅថ្ងៃសុក្រទី២២ខែមេសាឆ្នាំ២០១៦នេះ ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកមិញ។
ឯកឧត្ដម ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីឱ្យដឹងថា កម្ពុជាត្រូវការថវិកាប្រមាណ៤០លានដុល្លារអាមេរិក សម្រាប់សំណាយលើ សម្ភារៈ ឧបករណ៍ បច្ចេកទេស និងមន្ត្រីបច្ចេកទេសជាតិ អន្តរជាតិ បម្រើដល់ការប្រកួតតែប៉ុណ្ណោះដោយមិនគិតបញ្ចូលលើការចំណាយដូចជា៖ ការកសាងហេដ្ឋារចនាសម្ពន្ធកីឡា, ការស្នាក់នៅ និងអាហារ, មធ្យោបាយធ្វើដំណើរក្នុងប្រទេស, ពិធីបិទ និងបើកផ្លូវការ។
ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្ត និងគាំទ្រពេញទំហឹងដល់កីឡាករ កីឡាការិនីកម្ពុជាទូទាំងប្រទេសឱ្យខិតខំប្រឹងប្រែងហ្វឹកហាត់ពង្រឹងសមត្ថភាពលើវិញ្ញាសាកីឡាគ្រប់ប្រភេទ ដើម្បីត្រៀមប្រកួតប្រជែងទទួលមេដាយ និងជ័យជម្នះជូនប្រទេសជាតិនៅក្នុងកីឡា SEA GAMES ឆ្នាំ២០២៣ ខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងបំផុត ចាប់តាំងពីឆ្នាំព្រឹត្តិការណ៍នេះចាប់ផ្ដើមនៅឆ្នាំ១៩៥៨មក៕M
អត្ថបទ៖ ប៊ុនតឺម
ប្រភព&រូបថត៖ Facebook សម្ដេចហ៊ុនសែន
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖
08-04-2021 09:21 AM
១០ប្រភេទកីឡាកំពុងហ្វឹកហាត់លក្ខណៈប្រមូលផ្តុំ ត្រៀមស៊ីហ្គេម ២០២១
24-03-2021 10:33 AM
ម្ចាស់មេដាយមាសយូដូអូឡាំពិករបស់ជប៉ុន ទទួលមរណភាពក្នុងវ័យ៥៣ឆ្នាំ
23-03-2021 04:08 PM
អូឡាំពិកឆ្នាំនេះ នៅជប៉ុនមិនអនុញ្ញាតិឱ្យជនបរទេសចូលទស្សនាឡើយ
21-03-2021 10:50 AM
ជើងឯកជូជីតស៊ូ ទ្វីបអាស៊ីរបស់កម្ពុជា ឡើងសង្វៀនទៀតហើយ