រុស្ស៊ីត្រៀមដាក់ពាក្យបណ្ដឹងប្រឆាំងនឹងការសម្រេចចិត្តរបស់ភ្នាក់ងារប្រឆាំងដូពីងពិភពលោក (WADA) ដែលដាក់បម្រាម៤ឆ្នាំលើពួកគេមិនឱ្យចូលរួមព្រឹត្តិការណ៍កីឡាធំៗ។
ភ្នាក់ងារប្រឆាំងដូពីងរុស្ស៊ី (RUSADA) និយាយថាពួកគេមិនយល់ស្របចំពោះទណ្ឌកម្មរបស់ WADA ឡើយ។ ហើយពួកគេនឹងផ្ញើលិខិតមួយទៅ WADA ក្នុងពេល១០ទៅ១៥ថ្ងៃទៀត។
បម្រាម៤ឆ្នាំរបស់ WADA មានន័យថាទង់ជាតិនិងភ្លេងជាតិរុស្ស៊ីនឹងមិនត្រូវបានអនុញ្ញាតឱ្យបង្ហាញនៅក្នុងព្រឹត្តិការណ៍កីឡាធំៗដូចជានៅអូឡាំពិក២០២០, ប៉ារ៉ាឡាំពិក២០២០ក្នុងប្រទេសជប៉ុន និង FIFA World Cup 2022 ក្នុងប្រទេសកាតារជាដើម។
ប៉ុន្តែអត្តពលិកជនជាតិរុស្ស៊ីដែលមិនជាប់ពាក់ព័ន្ធនឹងសារធាតុប៉ូវកម្លាំងខុសច្បាប់ អាចចូលរួមប្រកួតប្រជែងបានដោយប្រើទង់អព្យាក្រិត មិនតំណាងរុស្ស៊ី៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖