ការប្រកួតសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិសម្រាប់ឆ្នាំ២០១៩ បានបិទបញ្ចប់ជាស្ថាពរហើយនៅថ្ងៃពុធ ទី២៥ ខែធ្នូ នៅវិមានពហុកីឡដ្ឋានជាតិ ក្រោមអធិបតីភាពឯកឧត្តម មាស សារិន ប្រធានសហព័ន្ធ និងឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
ជាលទ្ធផលពីការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ គេសង្កេតឃើញថា ក្រុមក្រសួងមហាផ្ទៃយកបានមេដាយមាសដល់ទៅពីរវិញ្ញាសាក្នុងចំណោម៣វិញ្ញាសាដែលត្រូវបានដាក់ឲ្យប្រកួត។
វិញ្ញាសាទាំងពីរនោះ គឺ៣ទល់៣ បុរស (ក២) និង៣ទល់៣បុរស (ក១)។ ចំណែកមេដាយមាសវិញ្ញាសា៣ទល់៣នារីបានទៅលើក្រុមមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ។
គួរដឹងដែរថា ការប្រកួតសីដក់ថ្នាក់ជាតិនេះចាប់ផ្ដើមពីថ្ងៃទី២៣ ខែធ្នូ ដោយមាន១០ក្រុមចូលរួម គឺយុវជនខេមរា, ដេអិន, ក្រសួងការពារជាតិ, អូឡាំពិក, មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល, បានលុង, អង្គការមិត្តសំឡាញ់, វិទ្យាល័យព្រែកស្លែង, មជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ និងក្រសួងការពារជាតិ៕
សម្រាប់លទ្ធផលទាំងអស់មានដូចខាងក្រោម ៖
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖