+855 16 757 168     samnob@keiladaily.com
KD Logo

ពានរង្វាន់សមាគមបេស្បលកម្ពុជាលើកទីពីរ ឆ្នាំ២០២០នឹងចាប់ផ្ដើមពីខែមករាតទៅ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 814


សមាគមកីឡាបេស្បលកម្ពុជានឹងរៀបចំការប្រកួតដណ្ដើមពានរង្វាន់ជាលើកទីពីរ រដូវកាល២០២០ ដែលគ្រោងចាប់ផ្ដើមដំណើរការពីថ្ងៃទី០៧ ខែមករា ដល់ថ្ងៃទី២៩ ខែមីនា ដោយមាន៥ក្រុមចូលរួម គឺ Eeagle King, Blue Dragon, រាជសីហ៍, Cowboys និងថៃហ្គឺរ។

ទីតាំងប្រកួត គឺស្ថិតនៅទីលានខេត្តកំពង់ស្ពឺ ដោយធ្វើឡើងជាលក្ខណៈវិលជុំសន្សំពិន្ទុ ហើយលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ជាអ្នករ៉ាប់រងជួយជ្រោមថវិកាដោយផ្ទាល់។


លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang បានបង្ហាញអារម្មណ៍សប្បាយរីករាយចំពោះការបង្កើតការប្រកួតពានរង្វាន់សមាគមបេស្បលកម្ពុជា។ លោកថា គោលបំណងនៃការរៀបចំនេះ គឺចង់ឲ្យយុវជនបានលេងកីឡា។ លោក ថា បេស្បលជាកីឡាដ៏មានប្រជាប្រិយនៅក្រៅប្រទេស តែដោយសារការមិនសូវយកចិត្តទុកដាក់នៅកម្ពុជា ទើបមិនសូវរីកលូតលាស់។ ដូច្នេះលោកចូលរួមលើកទឹកចិត្តអស់ពីសមត្ថភាព និងលទ្ធភាពទាំងថវិកា និងស្មារតី។ លោក បញ្ជាក់ថា កីឡាជាវិស័យឆាប់រុញកិត្យានុភាពប្រទេសឲ្យគេឆាប់ស្គាល់។


ចំណែកលោក ឆែម ដារ៉ា សមាគមកីឡាបេស្បលកម្ពុជា លើកឡើងថា ការប្រកួតនេះធ្វើឲ្យមហាជនដឹងពីបេស្បលដែលកំពុងតែទៅមុខ និងរកវិធីសាស្ត្រឲ្យកីឡាករ កីឡាការិនីអភិវឌ្ឍសម្រាប់ចូលរួមស៊ីហ្គេម។ អ្វីដែលបានធ្វើកន្លងមកនេះ គឺជាចលករជំរុញកីឡាករ កីឡាការិនីបង្ហាញមុខលើឆាកអន្តរជាតិនៅលើវិស័យកីឡាមួយនេះ។


គួរដឹងដែរថា សម្រាប់ក្រុមដណ្ដើមបានជើងឯកនឹងទទួលបានទឹកប្រាក់៤លាន៨សែន, ជើងឯករង ២លាន និង លេខ៣ ១លាន២សែន៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖