តាមការគ្រោងទុក ព្រឹត្តិការណ៍ពហុកីឡាអាស៊ីអាគ្នេយ៍ SEA Games 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទំនងរៀបចំឡើងនៅអំឡុងខែធ្នូ ដោយសារតែអំឡុងខែនេះគ្មានភ្លៀងរំខាន និងធាតុអាកាសមានកម្រិតមធ្យម។ នេះបើយោងតាមសំណេរលើគណនី Facebook របស់អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន កាលពីថ្ងៃសុក្រទី២២ខែមេសាឆ្នាំ២០១៦។
ហើយតាមការប៉ាន់ស្មាន ចំនួនអត្តពលិកចំនួនប្រមាណ៧ពាន់នាក់នឹងចូលរួមស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងតាំងពីក្លាយជាសហស្ថាបនិកក្នុងឆ្នាំ១៩៥៨មកនោះ ស្របពេលមន្ត្រីនិងប្រតិភូកីឡាជាតិនិងអន្តរជាតិមានចំនួនប្រមាណ៣ពាន់នាក់៕M
អត្ថបទ៖ ប៊ុនតឺម
រូបថត៖ cha.newsasia
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖