+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករ៣រូបរបស់ក្លិបបាល់ទះវិសាខាចេញទៅប្រកបអាជីពនៅក្រៅប្រទេស

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 494

កីឡាករបាល់ទះ៣រូបរបស់ក្លិបវិសាខាដែលមានគួន មុំ, សួន ចាន់ណារ៉ូ និងវឿន វាសនា នឹងចាកចេញទៅប្រកបអាជីពនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ានរៀងៗខ្លួននៅរដូវកាល២០២០នេះ។

លោក សាន សុក្រិត្យ គ្រូបង្គោលក្លិបបាល់ទះវិសាខាបញ្ជាក់ថា កីឡាករ គួន មុំ នឹងចូលរួមជាមួយក្លិប Jakarta Garuda នៃប្រទេសឥណ្ឌូនេស៊ីរយៈពេល៣ខែ ហើយគេនឹងឡើងយន្ដហោះនៅម៉ោង៣និង៣០នាទីរសៀលថ្ងៃចន្ទ ទី០៦ ខែមករា។


ចំណែកកីឡាករ សួន ចាន់ណារ៉ូ និងកីឡាករ វឿន វាសនា ត្រូវចូលរួមក្លិប Prince នៃប្រទេសថៃ លើកិច្ចសន្យាមួយរដូវកាល ហើយពួកគេនឹងឡើងយន្ដហោះនៅថ្ងៃសៅរ៍ ទី១១ ខែមករា។

សម្រាប់ណារ៉ូ នេះជាលើកទីពីរហើយដែលរូបគេ​បានចេញទៅប្រកបអាជីពនៅក្រៅប្រទេសបែបនេះ បន្ទាប់ពីបានចូលរួមជាមួយក្លិប Khon Kaen នៅថៃដូចគ្នា កាលចុងឆ្នាំ២០១៧។

លោក សាន សុក្រិត្យ សង្កត់ធ្ងន់ថា​ ការទាក់ទងនេះកើតឡើងបន្ទាប់ពីពួកគេបង្ហាញសមត្ថភាពយ៉ាងល្អដែលកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៦។

គ្រូបង្វឹកដដែលសង្កត់ធ្ងន់ថា នេះជាមោទកភាពមួយសម្រាប់ក្លិប និងជម្រើសជាតិដែលមានកីឡាករអាចទៅលេងនៅក្រៅប្រទេស៕

អត្ថបទ ៖ អភ័យវង្ស


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖