+855 16 757 168     samnob@keiladaily.com
KD Logo

Angkor Ultra Trail ២០២០ រំពឹងស្រូបទាញអ្នកចូលរួមដល់ខ្ទង់១៣០០នាក់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 119

ទិវារត់ប្រណាំងចម្ងាយ១២៨គីឡូម៉ែត្រ (Angkor Ultra Trail) នៅតំបន់អង្គរ លើកទី៥ ដែលគ្រោងធ្វើឡើងពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ត្រូវបានរំពឹងថា នឹងមានអ្នកចូលរួមពីចន្លោះ១២០០ទៅ១៣០០នាក់ បន្ទាប់ពីឆ្នាំ២០១៩កន្លងទៅមានអ្នកចូលរួមប្រមាណ១០០០នាក់។ 


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឲ្យដឹងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ថា គិតមកទល់ពេលនេះមានអ្នកចុះឈ្មោះចូលរួមជាបរទេសខ្ទង់៧០០នាក់ហើយ មកពី៤៤ប្រទេស រួមមានបារាំង, អង់គ្លេស, កូរ៉េ ជាដើម និងចាប់ផ្ដើមរត់ពីលានជល់ដំរី។

ថ្នាក់ដឹកនាំដដែលបញ្ជាក់ពីគោលបំណងថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងរក្សាបរិស្ថាននៅតំបន់បេតិកភណ្ឌអង្គរ, ផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរបរទេសឲ្យកាន់តែទាក់ទាញបន្ថែមទៀត តាមរយៈកីឡាទេសចរណ៍នេះ និងផ្សព្វផ្សាយពីទីតាំងពិសេសរបស់កម្ពុជាទៅកាន់ពិភពលោក។


គួរបញ្ជាក់ថា Angkor Ultra Trail ចម្ងាយ១២៨គីឡូម៉ែត្រនឹងដំណើរការពីម៉ោង៤ទៀបភ្លឺនៅថ្ងៃទី១៨ ខែមករា និងបញ្ចប់នៅព្រឹកថ្ងៃទី១៩ ខែមករា ពោលគឺចំណាយរយៈពេល២៤ម៉ោងតែម្ដង៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖