+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធហាប់គីដូ និងល្បុក្កតោទទួលបានអំណោយកម្រាលតាបពីសម្ដេចក្រឡាហោម ស ខេង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 572


កម្រាលតាបសម្រាប់ប្រើហ្វឹកហាត់ប្រវែងប្រមាណ១៣០ម៉ែត្រជាអំណោយដ៏ថ្លៃថ្លាពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវបានប្រគល់ដល់សហព័ន្ធខ្មែរកីឡាហាប់គីដូ និងសហព័ន្ធកីឡាល្បុក្កតោកម្ពុជា​កាលល្ងាចថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០។ 


ឯកឧត្តម ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិឲ្យដឹងថា កម្រាលទាំងពីរចំណែកនេះមានតម្លៃសរុបជិតមួយម៉ឺនដុល្លារអាមេរិកជាថវិកាផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង ដែលសម្ដេចចង់ជួយសម្រួលដល់ការហ្វឹកហាត់របស់កីឡាករ និងរួមចំណែកឲ្យកីឡាជាតិកាន់តែរីកចម្រើន។ 

ឯកឧត្តម ជា ប៊ុនហេង បញ្ជាក់ថា ក្រៅពីសហព័ន្ធទាំងពីរ សម្ដេចក្រឡាហោម ស ខេង នឹងជួយជ្រោមជ្រែងសហព័ន្ធផ្សេងៗទៀត ប្រសិនបើមានតម្រូវការ។


ចំណែកលោក គង់ ច័ន្ទធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូបានថ្លែងអំណរគុណដល់សម្ដេចក្រឡាហោម ស ខេង និងអង្គភាពកីឡានគរបាលជាតិដែលបានជួយឧបត្ថម្ភសម្ភារៈដ៏សំខាន់នេះ។ លោកថា វាពិតជាចាំបាច់ដល់កីឡាករមានភាពងាយស្រួលក្នុងការហ្វឹកហាត់៕


អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖