+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករវាយសីលេខ១លើលោករងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ធំមួយនៅម៉ាឡេស៊ី

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 113

កីឡាករវាយសីលំដាប់ទី១ពិភពលោក Kento Momota របស់ជប៉ុន បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយក្នុងប្រទេសម៉ាឡេស៊ី។

Momota វ័យ២៥ឆ្នាំ កំពុងធ្វើដំណើរក្នុងរថយន្ត១២កៅអីមួយជាមួយសមាជិក៣នាក់​ទៀត​ដូច​ជា​គ្រូ​បង្វឹក ពេទ្យ និងមន្ត្រី BWF ស្រាប់តែរថយន្តនោះបានបុកពេញទំហឹងជាមួយឡានដឹកទំនិញធំមួយ។

តៃកុងឡានរបស់ Momota បានបាត់បង់ជីវិត ប៉ុន្តែសមាជិកដទៃទៀតរងរបួសមិនធ្ងន់ទេ។

រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី Dzulkefly Ahmad បាននិយាយថាកីឡាករ Momota ត្រូវបាននាំយកទៅមន្ទីរពេទ្យដើម្បីព្យាបាលខ្ទង់ច្រមុះដែលបាក់និងមុខដែលរយះ។

សូមរំឭកថាគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីថ្ងៃអាទិត្យទី១២ខែមករាឆ្នាំ២០២០ ប៉ុន្មានម៉ោងក្រោយ Momota ផ្ដួល Viktor Axelsen ដើម្បីលើកពាន Malaysia Masters ដែលជាពានទី១របស់សហព័ន្ធកីឡាវាយសីពិភពលោកក្នុងឆ្នាំ២០២០នេះ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖