+855 16 757 168     samnob@keiladaily.com
KD Logo

បញ្ហាច្រមុះធ្ងន់ធ្ងរបង្ខំ ឈុន ប៊ុនថន បោះបង់អាជីពទ្រីយ៉ាត្លុងចាប់យកអត្តពលកម្ម 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 53

ដោយសារច្រមុះមានបញ្ហាខ្លាំង ពុំអាចលេងវិញ្ញសាហែលទឹកបាន ទើបកីឡាករដើមកំណើតខេត្តព្រៃវែង ឈុន ប៊ុនថន បានសម្រេចចិត្ត បោះបង់អាជីពជម្រើសជាតិទ្រីយ៉ាត្លុង ដែលជាប្រភេទកីឡា៣បូកបញ្ចូលគ្នាមានដូចជា ហែលទឹក រត់ និងជិះកង់ មកស្រវាចាប់យកអាជីពជាជម្រើសជាតិអត្តពលកម្ម វិញ្ញាសារត់ប្រណាំងវិញ។


អតីតជើងឯកថ្នាក់ជាតិ ទ្រីយ៉ាត្លុង៣សម័យ ឈុន ប៊ុនថ​ន បានរៀបរាប់ថា មុនជាប់ជាជ្រើសជាតិអត្តពលិកកម្មផ្លូវការ រូបគេបានចំណាយពេលហ្វឹកហាត់ច្រើនគួរសម រហូតអាចប្រជែងបានមេដាយថ្នាក់ជាតិ និងក្លាយជាកីឡាករតំណាងជាតិលើប្រភេទកីឡាមួយនេះ។

យ៉ាងណាក៏ដោយ ការឈានជើងចូលក្នុងប្រឡូកជាកីឡាករអត្តពលកម្ម ប្រភេទកីឡារត់ចម្ងាយ ប៊ុនថន ពុំទទួលបរាជ័យនោះទេ។ ត្រឹមពេលជាមួយឆ្នាំ ប៊ុនថន អាចប្រជែងបានកៅអីជម្រើសជាតិនឹងទទួលបានឱកាសចេញទៅស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន។ ជាលទ្ធផល ប៊ុនថន អាចបំបែកបានកំណត់ត្រាជតិ ឬហៅថា National Record និងត្រូវបានសហព័ន្ធកីឡាអត្តពលកម្មពិភពលោក បញ្ចូលឈ្មោះក្នុងបញ្ជីកីឡាករអត្តពលិកកម្រិតពិភពលោក ដែលពុំទាន់ជាប់ Qualify ។


គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ឈុន ប៊ុនថន មានវ័យ២៦ឆ្នាំ ។ គិតត្រឹមឆ្នាំ២០២០ ឈុន ប៊ុនថន ជាជម្រើសជាតិអត្តពលកម្ម០១ក្នុងចំណោម២រូប ដែលត្រូវបានសហព័ន្ធកីឡាអត្តពលកម្មពិភពលោក ចាត់ចូលក្នុងបញ្ជីកីឡាកម្រិតពិភពលោក បើទោះបីជាអត្តពលិកទាំង២រូបនេះ នៅពុំទាន់ប្រលងជាប់វគ្គ Qualify ទាំងកម្រិតអាស៊ាន អាស៊ី ពិភពលោក និងអូឡាំពិកយ៉ាងណាក៏ដោយ៕ 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖