+855 16 757 168     samnob@keiladaily.com
KD Logo

Angkor Ultra Trail គ្រោងបន្ថែមវិញ្ញាសា៨គីឡូម៉ែត្រស្រូបទាញបេក្ខជនខ្មែរកាន់តែច្រើន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 129

លោក Jean Claude Le Cornec នាយកភ្នាក់ងារ Sport Development & Performance បង្ហើបថា ព្រឹត្តិការណ៍ Angkor Ultra Trail នៅឆ្នាំក្រោយៗទៀត អាចនឹងបន្ថែមវិញ្ញាសា៨គីឡូម៉ែត្រដើម្បីលើកទឹកចិត្តពលរដ្ឋខ្មែរចូលរួមកាន់តែច្រើនថែមទៀត។


អ្នកគ្រប់គ្រងជនជាតិបារាំងបានបង្ហាញភាពរីករាយដែលឃើញពលរដ្ឋខ្មែរចុះឈ្មោះចូលរួមកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះលោកចង់ធ្វើយ៉ាងណាដើម្បីទាក់ទាញម្ចាស់ស្រុកបន្ថែមទៀត។

គួរបញ្ជាក់ថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ ឆ្នាំ២០២០ នេះគឺជាលើកទី៥ហើយ ហើយនៅឆ្នាំនេះមានអ្នកចូលរួមជាង១២០០នាក់។ ក្នុងនោះមានជាង៣០០នាក់ជាជនជាតិខ្មែរ និងមាន៣នាក់រត់វិញ្ញាសា១២៨គីឡូម៉ែត្រ។


សម្រាប់វិញ្ញាសាសរុប គឺ១៦, ៣២, ៤២, ៦៤ និង១២៨គីឡូម៉ែត្រ ហើយចាប់ផ្ដើមពីម៉ោង៤ទៀបភ្លឺនៅថ្ងៃទី១៨ ខែមករា និងបញ្ចប់នៅព្រឹកថ្ងៃទី១៩ ខែមករា ពោលគឺចំណាយរយៈពេល២៤ម៉ោងតែម្ដង៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ SEA Games 2023

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖