+855 16 757 168     samnob@keiladaily.com
KD Logo

អគ្គនាយកអជ្ញាធរអប្សរាទុកកំណើនអ្នកចូលរួម Ultra Trail Angkor ជាចលករទាក់ទាញទេសចរណ៍បន្ថែម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 133

ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានចាត់ទុកកំណើនអ្នកចូលរួមទិវារត់ប្រណាំង Ultra Trail Angkor ជាចលករទាក់ទាញទេសចរណ៍មកទស្សនាប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាបកាន់តែច្រើនឡើងវិញ ខណៈមួយរយៈចុងក្រោយនេះអ្នកទេសចរហាក់ថយចុះបន្តិច។


ថ្នាក់ដឹកនាំខាងលើបង្ហើបថា អាជ្ញាធរជាតិអប្សរាបានរៀបចំហេដ្ឋារចនាសម្ព័ន្ធច្រើនថែមទៀតដើម្បីទាក់ទាញអ្នកចូលរួមព្រឹត្តិការណ៍កីឡាដ៏ធំនេះផងដែរ។


ឯកឧត្តម ហង់ ពៅ ពន្យល់ ៖"ការយកអង្គរជាកន្លែងរៀបចំមិនត្រឹមជាកន្លែងទេសចរណ៍វប្បធម៌ទេ ជាកន្លែងកីឡាអ៊ីចឹងទៀត យើងគិតថា ការផ្សព្វផ្សាយយ៉ាងខ្លាំងពីអន្តរជាតិ និងក្នុងស្រុករបស់យើង យើងអាចបង្ហាញឲ្យឃើញថា ទោះបីទេសចរចិនចុះ តែយើងអាចទាក់ទាញបានទេសចរផ្សេងៗដែលបានចំណាយពេលស្នាក់នៅរយៈពេលខ្លីតែមានចំនួនច្រើន អ៊ីចឹងខ្ញុំគិតថា ការកើនឡើងអ្នកចូលរួមជាលក្ខណៈកីឡានេះនឹងល្អសម្រាប់ទេសចរណ៍របស់យើង។ ទន្ទឹមនឹងហ្នឹងដែរ អាជ្ញាធរអប្សរារបស់យើងដើម្បីចូលរួមទាក់ទាញទេសចរឲ្យត្រលប់មកស្រុកយើង​បានច្រើនជាងមុនហ្នឹង យើងក៏បានរៀបចំរចនាសម្ព័ន្ធច្រើនដែរ ដូចផ្លូវអីយើងធ្វើមិនឲ្យមានការលំបាក ហើយកាលខែ១២ មុនឆ្នាំ២០២០ហ្នឹង អាជ្ញាធរអប្សរានឹងធ្វើអង្គរវត្តរបស់យើងឲ្យបៃតង ហើយផ្លូវខាងមុខហ្នឹងឲ្យស្អាតបាត ដូចសព្វថ្ងៃហ្នឹងរាងលំបាកបន្តិច ហើយមុខអង្គរយើងក៏នឹងរៀបចំឲ្យមានប្រព័ន្ធស្រោចស្រប់"។


គួរដឹងដែរថា ទិវារត់ប្រណាំង Ultra Trail Angkor ឆ្នាំ២០២០ មានអ្នកចូលរួមទាំងជាតិ និងអន្តរជាតិប្រមាណជាង១២០០នាក់ ប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា មានវិញ្ញាសាសរុប គឺ១៦, ៣២, ៤២, ៦៤ និង១២៨គីឡូម៉ែត្រ៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ SEA Games 2023

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖