+855 16 757 168     samnob@keiladaily.com
KD Logo

អ្នករត់ជនជាតិថៃម្នាក់ចូលរួម Angkor Ultra Trail ព្រោះចង់ឃើញសម្រស់ប្រាសាទនានា 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 856

ការចង់ឃើញសម្រស់ប្រាសាទស្អាត និងព្រៃភ្នំធម្មជាតិនៅកម្ពុជា ព្រមទាំងស្រូបយកបទពិសោធថ្មីៗ គឺជាហេតុផលដែលទេសចរនារីថៃម្នាក់ឈ្មោះ Pang សម្រេចចិត្តចូលរួមទិវារត់ប្រណាំង Angkor Ultra Trail 2020 យ៉ាងសប្បាយរីករាយកាលថ្ងៃសៅរ៍ ទី១៨ និងថ្ងៃអាទិត្យ ទី១៩ ខែមករា ចុងសប្ដាហ៍កន្លងទៅ។


ស្រីស្អាតមានប្រភពពីខេត្តរ៉ាក់យ៉ងប្រទេសថៃបញ្ជាក់ថា នេះជាលើកទីមួយហើយដែលចូលរួមការរត់ប្រណាំងនេះ នៅកម្ពុជា និងបានរត់ចម្ងាយ៣២គីឡូម៉ែត្រ។

កញ្ញា Pang ពន្យល់ ៖”ខ្ញុំឈ្មោះ Pang មកពីខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ នេះជាលើកទីមួយហើយដែលខ្ញុំបានមកប្រទេសកម្ពុជា និងរត់ចម្ងាយ៣២គីឡូម៉ែត្រ។ សប្បាយមែនទែន។ ខ្ញុំចូលចិត្តកម្ពុជា ព្រោះមានប្រាសាទស្អាតៗ។ ហេតុផលដែលខ្ញុំមកប្រកួតនេះ ព្រោះចង់បានបទពិសោធថ្មីៗបន្ថែមទៀត ចង់ទៅលេងប្រទេសដែលចង់ទៅ និងធ្វើអ្វីថ្មីៗដើម្បីខ្លួនឯង ហើយឆ្លៀតពេលបានបញ្ចេញកម្លាំងផង”។



ស្រីស្អាត Pang អះអាងថា ប្រសិនបើមានឱកាសក្រោយទៀត កញ្ញានឹងចូលរួមសាជាថ្មី ហើយនឹងបបួលមិត្តភក្ដិមកយ៉ាងច្រើនទៀតដើម្បីបានឃើញពីសម្រស់ដ៏ស្រស់សោភារបស់ប្រាសាទបុរាណ និងសម្បត្តិធម្មជាតិរបស់កម្ពុជា។

គួរបញ្ជាក់ថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ ឆ្នាំ២០២០ នេះគឺជាលើកទី៥ហើយ ហើយនៅឆ្នាំនេះមានអ្នកចូលរួមជាង១២០០នាក់។ ក្នុងនោះមានជាង៣០០នាក់ជាជនជាតិខ្មែរ និងមាន៣នាក់រត់វិញ្ញាសា១២៨គីឡូម៉ែត្រ។ សម្រាប់វិញ្ញាសាសរុប គឺ១៦, ៣២, ៤២, ៦៤ និង១២៨គីឡូម៉ែត្រ ហើយចាប់ផ្ដើមពីម៉ោង៤ទៀបភ្លឺនៅថ្ងៃទី១៨ ខែមករា និងបញ្ចប់នៅព្រឹកថ្ងៃទី១៩ ខែមករា៕









សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖