+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធខ្មែរកីឡាហែលទឹកបញ្ជាក់សារៈសំខាន់នៃវគ្គបណ្ដុះបណ្ដាលឆ្មាំអាងហែលទឹក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 148

លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ប្រាប់កីឡាដេលីថា សហព័ន្ធរបស់លោកបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីឆ្មាំអាងហែលទឹកចាប់ពីថ្ងៃចន្ទ ទី២០ ដល់ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០ ដល់មន្ត្រី, កីឡាករ និងគ្រូបង្វឹកសហព័ន្ធនៅអាងទឹកមរតកតេជោ ដោយមានការឧទ្ទេសពីលោក Hassan អ្នកជំនាញជនជាតិអេហ្ស៊ីព។


ថ្នាក់ដឹកនាំដដែលបញ្ជាក់ថា នេះជាជំនាញថ្មីសម្រាប់មន្ត្រី, កីឡា និងគ្រូបង្វឹករបស់សហព័ន្ធ ដែលធ្វើឡើងក្នុងគោលបំណងឲ្យពួកគេទទួលបានចំណេះថ្មី និងជាជំនាញចាំបាច់នៅតាមបណ្ដាអាងហែលទឹក ពីព្រោះឆ្មាំត្រូវដឹងពីច្បាប់ និងរបៀបនៃការជួយសង្គ្រោះផ្សេងៗ។

លោក ហែម គិរី ពន្យល់ ៖"ជាវគ្គថ្មី ជំនាញថ្មីសម្រាប់មន្ត្រីសហព័ន្ធ, កីឡាករ និងគ្រូបង្វឹក។ វាពិតជាសំខាន់សម្រាប់ពួកគាត់ ជាពិសេសនៅតាមបណ្ដាអាងហែលទឹកដែលជាទីតាំងសម្រាប់មហាជនក្ដី សម្រាប់ការប្រកួត ឬកន្លែងហ្វឹកហាត់ ព្រោះឆ្មាំអាងទឹក ឬក៏ Lifeguard ត្រូវដឹងពីច្បាប់ឬរបៀបនៃការសង្គ្រោះផ្សេងៗ ហើយក្នុងវគ្គនេះ យើងបានសហការជាមួយ Garden City ដោយមានការឧទ្ទេសពីអ្នកជំនាញសម្បូរបទពិសោធច្រើនឆ្នាំ។ គោលបំណងសំខាន់មួយទៀត គឺចង់ផ្សព្វផ្សាយទៅតាមសណ្ឋាគារ និងក្លិបហែលទឹកទូទាំងកម្ពុជាឲ្យបានដឹងថា សហព័ន្ធមានអ្នកជំនាញ ហើយជាបឋមយើងបណ្ដុះបណ្ដាលមន្ត្រីសហព័ន្ធសិន។ ការជួយសង្គ្រោះមិនមែនសង្គ្រោះតែក្នុងទឹកទេ គឺនៅពេលយកឡើងគោកត្រូវដឹងពីរបៀបសង្គ្រោះបឋម ឬ First Aids ត្រូវធ្វើម៉េចឲ្យគាត់ដឹងខ្លួនសិន។ ពីមុនសហព័ន្ធមានវគ្គនេះដែរ តែខ្លីមិនសូវស៊ីជម្រៅ តែលើកនេះគឺលម្អិតតែម្ដង"។ 


លោក ហែម គិរី បន្ថែមថា សិក្ខាកាមទាំង១៦រូបនឹងទទួលបានសញ្ញាបត្រពីគ្រូឧទ្ទេស និងទទួលស្គាល់ពីសហព័ន្ធខ្មែរកីឡាហែលទឹកផងដែរ៕


អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖