+855 16 757 168     samnob@keiladaily.com
KD Logo

​សំ ថារ័ត្ម​ ​បង្ហើប​ហេតុផល​បាន​ត្រឹម​លេខ​៣​ ពី​កម្មវិធី​​យុទ្ធសិល្ប៍​អន្តរជាតិ​នៅ​វៀតណាម​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 494
​កីឡាការនី​ ​សំ ថារ័ត្ម​ ​នឹង​មិត្តរួមជាតិ​៥​នាក់​ទៀត​តំណាង​ឲ្យ​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​​លើ​វិញ្ញាសារ​សម្ដែង​សមយុទ្ធ​ជា​ក្រុម​ ​ក្នុង​កម្មវិធី​មហោស្រព​កីឡា​យុទ្ធសិល្ប៍​​​អន្តរជាតិ​​នៅ​​ក្រុង​ហាណូយ​​​​ ​ប្រទេស​វៀតណាម​ កាល​ពី​ថ្ងៃ​ទី​២៣​ ​និង​ ​២៤​ ​ខែ​មេសា​។​

​អ្នក​លេង​ក្បាច់​ល្បុក្កតោ​នារី​ខាង​លើ​បាន​ប្រាប់​គេហទំព័រ​ ​Keila Daily​ ​ថា​ ​មូលហេតុ​ដែល​គេ ​និង​​ ​មិត្តរួម​ក្រុម​ទទួល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៣​បែប​នេះ​ ​ដោយសារ​តែ​​ខាង​​​វៀតណាម​​ទើប​ផ្ដល់​ដំណឹង​ ​ហើយ​ការរៀ​ប​ចំ​ក៏​មិន​សូវ​បាន​ល្អ​ថែម​ទៀត​។​

​សំ ថារ័ត្ម​ ​លម្អិត​ប្រាប់​ ​Keila Daily​ ​៖​ ​"​ ​បើ​តាម​ខ្ញុំ​ដឹង​ ​ឆ្នាំ​ហ្នឹងវៀ​តណាម​គេ​ទិញ​សិទ្ធិ​រៀបចំ​កម្មវិធី​ហ្នឹង​ពី​កូរ៉េ​ខាង​ត្បូង​ ​អ៊ី​ចឹង​វា​ដូច​គ្នា​ទៅ​នឹង​កម្មវិធី​ដែល​ខ្ញុំ​ចូល​រួម​ ​ហើយ​​បាន​​​មេដាយ​​ប្រាក់​ដែរ​ ​តែ​ទាស់​ត្រង់​ថា​ ​ការ​រៀប​ចំ​ដូច​មិន​សូវ​ល្អ​សោះ​ ​ធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់​ការ​ត្រៀម​ខ្លួន​របស់​យើង​។​ ​ជាក់ស្ដែង​ ​គេ​ទើប​ប្រាប់​យើង​២​-​៣​អាទិត្យ​មុន​ប្រកួត​ទេ​ ​អ៊ីចឹង​​​យើង​​អត់​​បាន​ហាត់​ច្រើន​ទេ ​ណាមួយ​ជាប់​ចូល​ឆ្នាំ​ផង​ ​មុន​ប្រកួត​ហ្នឹង​យើង​ហាត់​បាន​តែ​២​ថ្ងៃ​គត់​ ​ហើយ​បាន​តែ​២​ម៉ោង​ទៀត​​មួយ​​ថ្ងៃ​​។​ ​ម្យ៉ាង​ទៀត​ ​វិញ្ញាសារ​​ក៏​​អត់​​ច្បាស់​​លាស់​​​ទៀត​​ ​ដល់​ពេល​​ជិត​​ដល់​​ម៉ោង​ប្រកួត​ហើយ​ទើប​គេប្រាប់​ថា​ ​សម្ដែង​សមយុទ្ធ​ជា​ក្រុម។​​​ ​រឿង​រៀបចំ​ហ្នឹង​ ​សូម្បី​កូរ៉េ​ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​ហ្នឹង​ ​ក៏​គេ​ថា​ ​អត់​ល្អ​ដែរ​។​ ​ដំបូង​​គេ​​ប្រកាស​​​ថា​ ​មាន​​​១៥​​​ប្រទេស​ចូល​រួម​ ​តែ​ភាគ​ច្រើន​ឃើញ​តែ​ជន​ជាតិ​វៀតណាម​។​ ​យ៉ាង​ណាក៏​ដោយ​ ​យើង​សប្បាយ​ចិត្ត​ទោះ​បាន​លេខ​៣​ ​ព្រោះ​គេ​គាំទ្រ​យើង​ច្រើន​ ​ពេល​យើង​សម្ដែង​ ​ប្រទេស​​​​​ផ្សេង​​​​ៗ​​ទៀត​តាម​ថត​រូប​យើង​ ​ហើយ​យើង​ជាប់​ជា​ក្រុម​សម្ដែង​ល្អ​ ​Amazing Performance​ ​ទៀត​”​។​

​គួរ​រំឮក​ថា​ ​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​មួយ​ ​ខណៈ​លេខ​ពីរ​បាន​ទៅ​លើ​កូរ៉េ​ខា​ងត្បូង​។​ ​ដោយឡែក​ ​គណ​ប្រតិភូ​ល្បុក្កតោ​កម្ពុជា​ព្រម​ទាំង​កីឡាក​រ​ ​កីឡាការនី​ ​ទាំង​អស់​ធ្វើ​មាតុភូមិនិវត្តន៍​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​នៅ​ថ្ងៃ​ចន្ទ​ ​ទី​២៤​ ​នេះ​ ​វេលា​ម៉ោង​៣​រសៀល​៕​


កីឡាការនី សំ ថារ័ត្ម

អត្ថបទ ៖ សែន សំរេចតេជះ
រូបភាព៖ Cambodia Bokator Federation

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖