+855 16 757 168     samnob@keiladaily.com
KD Logo

អតីតតារាបាល់បោះ Kobe Bryant និងកូនស្រីបាត់បង់ជីវិតដោយសារធ្លាក់ឧទ្ធម្ភាគចក្រ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 567

លោក Kobe Bryant និងកូនស្រីបង្កើតអាយុ១៣ឆ្នាំ ស្ថិតក្នុងចំណោមអ្នកដំណើរ៩នាក់ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅក្រុង Calabasas រដ្ឋ California សហរដ្ឋអាមេរិកនៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២០។


សេចក្ដីរាយការណ៍ឲ្យដឹងថា ឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនរបស់បុរសវ័យ៤១ឆ្នាំខាងលើបានហោះនៅលើអ័ព្ទ និងបុកភ្នំបណ្ដាលឲ្យធ្លាក់។

សាក្សីឲ្យដឹងថា គេបានឮសម្លេងមិនស្រួលមុនការធ្លាក់នេះ។

គួររំឭកថា លោក Kobe Bryant ធ្លាប់ចំណាយពេល២០ឆ្នាំលេងបាល់បោះអាជីព និងនៅក្លិប Los Angeles Lakers តែមួយគត់ពីឆ្នាំ១៩៩៦ដល់២០១៦ ហើយបានរួមចំណែកជួយជម្រើសជាតិអាមេរិកឈ្នះមេដាយមាសអូឡាំពិក ឆ្នាំ២០០៨នៅប៉េកាំង និង២០១២ នៅក្រុងឡុងដ៍ផងដែរ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ nytimes


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖