+855 16 757 168     samnob@keiladaily.com
KD Logo

ស៊ន​ សៀវ​ម៉ី​៖ ​ខ្ញុំ​ឈ្នះ​កម្ពស់​ តែ​កម្លាំង​ និង​បច្ចេក​ទេស​ខ្ញុំ​នៅ​មាន​កម្រិត​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 444
ក្រោយដណ្ដើមមេដាយមាស វគ្គជម្រុះអូឡាំពិកឆ្នាំ២០១៦ នាពេលថ្មីៗនេះ នៅប្រទេសហ្វីលពីន កីឡាការិនី ស៊ន សៀវម៉ី បង្ហើបថា កម្ពស់ដែលជាអំ​ណោយផល​ពី​ធ​​ម្ម​ជាតិធ្វើឲ្យកញ្ញាឈ្នះ១០%រួចទៅហើយ ប៉ុន្តែនាងបង្ហើបថា ខ្លួន​នៅ​មាន​​កម្សោយ​​ត្រង់​កម្លាំង និង​បច្ចេកទេស​​។

កា​លពីពេលកន្លងទៅ វិរៈកីឡាការិនីតេក្វាន់ដូ  ស៊ន សៀវម៉ី រៀបរាប់ពីក្ដីរំពឹងសម្រាប់ការប្រជែងព្រឹត្តិការណ៍ អូឡាំពិកឆ្នាំ២០១៦ នៅទីក្រុង រីយ៉ូ ប្រទេសប្រេស៊ី​ល នៅខែសីហាខាងមុខនេះ យ៉ាងដូច្នេះ ៖
”សម្រាប់ខ្ញុំគឺពិបាកណាស់បង តែខ្ញុំនៅតែខំបន្តទៀត ព្រោះអ្វីដែរអំណោយផលមកខ្ញុំនោះគឺកម្ពស់ ចឹងខ្ញុំមា​ន​១០​%​ដែ​រឈ្នះលើកីឡាការិនី នៅ​ប្រទេស​ផ្សេងៗ​ដោយសារ​តែ​ខ្ញុំ​មាន​កម្ពស់​ខ្ពស់​ជាង​គាត់​ តែ​សមត្ថភាព​របស់​ខ្ញុំ​នៅ​មាន​កម្រិត​ ដោយសារថាខ្ញុំនៅខ្វះកំលាំង និងប​ច្ចេ​ក​ទេស ខ្លះ​ដោយសារ​តែ​នៅ​ប្រទេស​កម្ពុជា​ មិនទាន់មានឧបករណ៍ ថ្មីៗក្នុងការហ្វឹកហាត់ និងការប្រកួត ចឹង​យើង​មិនទាន់​ដឹង​ពី​កម្រិត​សមត្ថភាព​បស់​គេ​នោះ​ទេ​​”​។​

អ្នកក្បាច់គុនកូរ៉េកម្ពស់១៨៣សង់ទីម៉ែត្ររូបនេះបន្ថែមថា កញ្ញាពុំទាន់​ហ៊ាន​បង្ហាញ​ជំនឿ​ចិត្ត​ថានឹង​សង្ឃឹម​ដណ្ដើម​បានមេដាយ​ប៉ុន្មាន​​ភាគ​រយ​​នោះ​​ទេ​ ដ្បិតនេះ​ជាលើកទីមួយ សម្រាប់ការប្រកួតកីឡាអូឡាំពិក តែយ៉ាងណាក្ដីកញ្ញាអះអាងថា នឹង​ប្រឹង​ប្រែង​សាង​ប្រវត្តិសាស្រ្តជាថ្មី សម្រាប់កម្ពុជា។

ស៊ន សៀវម៉ី ទើបនឹងដណ្ដើមបានមេដាយ២គ្រឿងនៅហ្វីលីពីន បន្ថែមលើមេដាយមាស Asian Games កាលពីឆ្នាំ២០១៤ ពោលមេដាយមាស វគ្គជ​ម្រុះ​អូ​ឡាំ​ពិក​ទី​១​របស់កម្ពុជា អំឡុង៦២ឆ្នាំ ជាសមាជិកអូឡាំពិកអន្តរជាតិ និង​មេដាយ​ប្រាក់​ពី​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​ឆ្នាំ​២០១៦​៕

អត្ថបទ និងរូបភាព ៖ តាំង លីហួរ 
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖