+855 16 757 168     samnob@keiladaily.com
KD Logo

ខេត្ត៦ចូលរួមប្រណាំង ទូកនាគ កានូកាយ៉ាក ដណ្តើមពានរង្វាន់សម្តេច ស ខេង ភូមិភាគនិរតី 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 240


សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បើកវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺនបច្ចេកទេស ស្ដីអំពី ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីងកម្ពុជា នាថ្ងៃទី ០៣ កុម្ភៈ ដល់កីឡាករ កីឡាការិនី ចំនួន១២៨រូប មកពីខេត្តចំនួន០៦ ដូចជា៖ខេត្តកំពង់ស្ពឺ តាកែវ កែប កំពត ព្រះសីហនុ និងខេត្តកោះកុង ដើម្បីត្រៀមធ្វើការប្រកួតកីឡា ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ជ្រើសរើសជើងឯកភូមិភាគនីរតី ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ ២០២០ ដែលប្រារព្ធឡើងចាប់ពី ថ្ងៃទី០៤ ខែកុម្ភៈ តទៅ នាទីលានប្រណាំងទូកទន្លេបាទី ស្រុកបាទី ខេត្តតាកែវ។


អនុប្រធានអចិន្ត្រៃយ៍សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ឯកឧត្តម មាស សារិន បានអះអាងថាវគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ខ្លាំង ដល់កីឡាករ កីឡាការិនី ក្នុងការអនុវត្ត បច្ចេកទេស ដើម្បីធ្វើឱ្យការប្រកួតរបបស់ខេត្តនិមួយៗទទួលបានលទ្ធផលប្រកបដោយគុណភាព។


គួរបញ្ជាក់ថា ការប្រកួតនៅខេត្តតាកែវនេះ គឺជាភូមិភាគទី២ក្នុងចំណោមភូមិភាគទាំង៥ ដែលសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានរៀបចំការប្រកួត ប្រណាំងទូកប្រពៃណី ទូកនាគកានូកាយ៉ាក់ ជ្រើសរើសជើងឯកភូមិភាគ ពានរង្វាន់សម្តេច ក្រឡាហោម ស ខេង ឆ្នាំ ២០២០ ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖