+855 16 757 168     samnob@keiladaily.com
KD Logo

ក្រ​សួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ សម្រេច​ជួយ​ ការ៉ាត់​តេដូ​ តែ​ទាម​ទារ​ឲ្យរ​ចនា​សម្ព័ន្ធ​ឡើងវិញ​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 2662
កាលពីពេលថ្មីៗនេះគណៈកម្មាជាតិអូឡាំពិកម្ពុជា បានស្នើរទៅ គណៈរដ្ឋមន្ត្រី ដើម្បីដាក់ចេញនៅទិសដៅថ្មីមួយ ដោយតម្រូវឲ្យក្រសួង ឬស្ថាប័នមួយ ចាប់យកកី​ឡា​មួយប្រភេទធ្វើជាដៃគូ ដើម្បីពង្រឹងខ្លួនមុនស៊ីហ្គេមចូលមកដល់ ។ ដើម្បីឆ្លើយតបទៅតាមអ្វីដែល គណៈកម្មាជាតិអូឡាំពិកម្ពុជា ស្នើសុំ ក្រសួងសេដ្ឋកិច្ច និ​ង​ហិ​រញ្ញវត្ថុ កម្ពុជា សម្រេចចាប់យក ខេមរៈសហព័ន្ធការ៉ាត់តេដូ ជាដៃគូ ដើម្បីអភិវឌ្ឈន៏ និងពង្រឹងវិស័យកីឡាប្រភេទប្រយុទ្ធមួយនេះចាប់ពីឆ្នាំ ២០១៦តទៅ ប៉ុ​ន្តែ​​តម្រូវឲ្យមានចំណុចមួយចំនួនត្រូវកែប្រែ ។


                                  ឯកឧត្តម អូន ព័ន្ធមុនីរត្ន

យោងតាមប្រសាសន៍ ឯកឧត្តម អូន ព័ន្ធមុនីរត្ន   រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងពិធីបិទការប្រកួត ការ៉ាត់តេដូ ពានរង្វាន់ រដ្ឋមន្ត្រីក្រ​សួង​ហិ​រ​​ញ្ញវត្ថុ នាថ្ងៃទី២៥ មេសា នៅពហុកីឡាដ្ឋានជាតិ បានលើកឡើងថា សហព័ន្ធខេរមៈសហព័ន្ធ ការ៉ាត់តេដូ  ត្រូវចាំបាច់ធ្វើកំណែទម្រង់ រាល់អ្វីដែល នៅសេសសល់ ជា​ពិសេស ត្រូវរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ អោយបានច្បាស់លាស់ ជាមុនសិន នោះ ក្រសួង នឹងតាមជួយបន្ត៖
"ក្រសួងមួយត្រូវ គាំទ្រកីឡាមួយមុខនោះខ្ញុំគិតថា ក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានខ្ញុំ ទទួលភារៈកិច្ចជារដ្ឋមន្ត្រី ត្រៀមខ្លួន នឹងគាំទ្រកីឡា ការ៉ាត់តេដូ។ ខ្ញុំគាំទ្រ ក៏ប៉ុន្តែខ្ញុំត្រូវតែ ដាក់លក្ខណ្ឌមួយថា ខ្ញុំអា​ច​គាំទ្របាន ប្រសិនបើយើងទាំងអស់គ្នា រួបរួមគ្នា គ្រប់ក្លិប គ្រប់សមាគម រៀមចំរចនាសម្ព័ន្ធគ្រប់គ្រង ចាត់តាំងឡើងវីញអោយបាន ច្បាស់លាស់ និងល្អប្រ​សើ។"

រដ្ឋមន្ត្រីដដែលបញ្ជាក់ថា ទាំងផែ្នកវិន័យ បច្ចេកទេស និងការកសាងស្ថាប័ន នឹងក្លាយជារបៀបវីរៈ និងអតិភាពធំមួយសម្រាប់សហព័ន្ធមួយនេះ  ដើម្បីត្រៀម រៀ​​បចំការប្រកួតប្រកបដោយជោគជ័យ នៅឆ្នាំ២០២៣  ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។

សូមបញ្ជាក់ថា គិតមកដល់ឆ្នាំ២០១៦នេះ ក្លិបកីឡាការ៉ាត់តេដូកម្ពុជា មានចំនួន ៣៦ ។ តែយ៉ាងណាមិញ  បើនិយាយពីធនធានមនុស្ស សហព័ន្ធសង្កេតឃើ​ញ​ថា​ នៅមិនទាន់មាន កីឡាករ កីឡាការិនីណាមួយមានភាពលិចធ្លោរនៅឡើយទេ ៕ 

ផ្ដល់សិទ្ធ ៖ ទូរទស្សន៍ PNN
អត្ថបទ និងរូបភាពៈ ងិន មករា   
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖