+855 16 757 168     samnob@keiladaily.com
KD Logo

ឯ.ឧ វ៉ាត់ ចំរើន ៖"វីរុសកូរ៉ូណាមិនមែនក្ដីបារម្ភសម្រាប់ទិវាថ្មើរជើងប្រវត្តិសាស្ត្រអន្លង់វែងទេ"

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 136

ទោះវីរុសកូរ៉ូណាកំពុងកង្វល់មួយសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អះអាងថា មិនជាបញ្ហាប៉ះពាល់ដល់ទិវា «ថ្មើរជើងប្រវត្តិសាស្ដ្រ-អន្លង់វែង» លើកទី២ដែលនឹងចូលមកដល់នាចុងសប្ដាហ៍នេះឡើយ។


ទិវានេះនឹងប្រមូលផ្ដុំចម្រុះដោយអ្នកចូលរួមជនជាតិខ្មែរ, ថៃ និងបរទេសប្រមាណ២០០០នាក់នៅទីតាំងប្រវត្តិសាស្ត្រអន្លង់វែង ដំណើរការពីថ្ងៃសុក្រ ទី០៧ ដល់ថ្ងៃអាទិត្យ ទី០៩ កុម្ភៈ ដែលមានទាំងការរត់កម្សាន្ដលើភ្នំដងរែក, ការជិះកង់, ការលេងកីឡាច្រើនប្រភេទ និងកម្មវិធីកម្សាន្ដនានា។

ឯកឧត្តម វ៉ាត់ ចំរើន ពន្យល់ ៖"ការត្រៀមលក្ខណៈរបស់យើង បានដំណើរការយ៉ាងរលូន ហើយមិនមានអ្វីប៉ះពាល់ ឬកង្វល់អ្វីរឿងជំងឺឆ្លងកូរ៉ូណា យើងអត់មានបារម្ភពីរឿងហ្នឹងទេ ព្រោះយើងគិតតែពីការរៀបចំ គិតពីការត្រៀមលក្ខណៈឲ្យបានល្អប្រសើរ។ ចឹងមកដល់ថ្ងៃនេះ ខាងថៃគេក៏បានរៀបចំហើយដែរ មានប្រជាពលរដ្ឋ សិស្ស និងកងកម្លាំងរបស់ថៃ ត្រៀមចូលរួមរត់ជាង ៧០០នាក់ និងជិះកង់ ៣០០នាក់ទៀត ដូច្នេះរឿងហ្នឹង (កូរ៉ូណា) អត់មានអីប៉ះពាល់ដល់ព្រឹត្តិការណ៍យើងទេ"។ 


រដ្ឋលេខាធិការក្រសួងទេសចរណ៍សង្កត់ធ្ងន់ថា កីឡាករ-កីឡាការិនីដែលបានចូលរួមសុទ្ធតែជាអ្នកមានសុខភាពមាំ ដោយសារបានលេងកីឡា ដូច្នេះមិនអាចឆ្លងជំងឺងាយៗទេ។ ដូច្នេះឯកឧត្តមស្នើឲ្យសាធារណជនចូលរួមកម្សាន្ដឲ្យច្រើនកុះករ។

គួរដឹងដែរថា ទិវា «ថ្មើរជើងប្រវត្តិសាស្ដ្រ-អន្លង់វែង» នេះធ្វើឡើងដោយមានគោលបំណងគាំទ្រដល់សន្តិភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់តស៊ូចុងក្រោយនៃចលនាខ្មែរក្រហម ក៏ដូចជាអបអរខួប ២០ឆ្នាំ នៃការទទួលបានសន្តិភាពពេញលេញនៅកម្ពុជា បន្ទាប់ពីការធ្វើសមាហរណកម្មចុងក្រោយនៅស្រុកអន្លង់វែង ក្នុងឆ្នាំ១៩៩៨៕


អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ SEA Games 2023

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖