+855 16 757 168     samnob@keiladaily.com
KD Logo

ភេសជ្ជៈ​ Sponsor​ ចំណាយ​ជាង​មួយ​ម៉ឺនដុល្លារ​ សម្រា​ប់ព្រឹត្តិការណ៍​ Mountain​ Bike​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 463
ក្រៅពីការចាយវាយ ទៅលើការរៀបចំការប្រកួតលើវិស័យកីឡាបាល់ទាត់ហ្វូតសាល ក្រុមហ៊ុនភេសជ្ជៈ Sponsor ថ្មីៗនេះ បានជួយ​ជ្រោមជ្រែង​ដល់​ព្រឹត្តិការណ៍​ប្រ​ណាំ​ងកង់ឡើងភ្នំ Cambodia mountain bike series 2016 ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជាង​១០០០០​ដុល្លារ​ សម្រាប់​ការ​ប្រកួត ដែល​ចែក​ជា​៥​ដំណាក់​កាល​​។

ក្នុងការប្រកួតប្រណាំងកងឡើងភ្នំ ឆ្នាំ២០១៦ កាលពីថ្ងៃទី ២៤ មេសា លោក សឹម សានត្រាន តំណាងក្រុមហ៊ុនភេសជ្ជៈSponsor បានពន្យល់ពីមូលហេតុដែល S​p​onsor ចំណាយឧបត្ថម្ភដ៏ច្រើនបែបនេះ ៖
”កក្តាចំបងដែលភេសជ្ជៈSponsorធ្វើការឧបត្ថម្ភ ដូចយើងបានដឹងស្រាប់ហើយ ថាភេសជ្ជៈSponsorជាភេសជ្ជៈស​ម្រា​ប់កីឡា កន្លង​មកយើង​ធ្វើ​ច្រើន​ហើយ​ពាក់​ព័ន្ធ​លើ​វិស័យ​កីឡា​ ហើយឆ្នាំនេះគឺជាឆ្នាំទីមួយ ដែលភេសជ្ជៈSponsorងាក​មក​ធ្វើការ​បន្ថែម​ទៀត​លើ​ការ​ប្រ​ណាំ​ង​​កង់ មូលហេតុ​ដែ​ល​យើង​ងាក​មក​ធ្វើការ​ប្រណាំង​កង់​គឺ​យើង​ សង្កេតឃើញថាបច្ចុប្បន្ន មានប្រជាពលរដ្ឋចាប់អារម្មណ៍មកជិះកង់ ដោយអ្នកខ្លះគាត់ជិះដើ​ម្បី​ប្រ​កួតហើយអ្នកខ្លះគាត់កម្សាន្ត ចឹងយើង​ឃើញថា​ការប្រណាំង​កង់ជា​វិញ្ញាសា​មួយថ្មី ដែល​​ទទួល​បាន​ការ​ពេញនិយម​ច្រើន​”​។​

នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុនភេសជ្ជៈសម្រាប់អ្នកកីឡាមួយនេះ ធ្វើការឧបត្ថម្ភក្នុងព្រឹត្តិការណ៍ Cambodia mountain bike series 2016 ក្រៅពីការ​រៀប​​ចំការប្រកួតបាល់ទាត់ហ្វូតសាល ដែលចំណាយថវិកាប្រមាណជាង៦ម៉ឺនដុល្លាក្នុងមួយលើក។

គួរបញ្ជាក់ថា កម្មវិធីប្រណាំងកង់ឡើងភ្នំ ដែលប្រព្រឹត្តិទៅមួយខែម្ដងនេះ ធ្វើឡើងចំនួន៥ដំណាក់កាល ពោល​ដំណាក់កាល​ទី១​ដែល​បាន​បញ្ចប់​ទៅ​នា​ពេល​ថ្មីៗ​នេះ​​ ធ្វើឡើងនៅកោះដាច់ ដោយឡែកដំណាក់ទី២ធ្វើឡើងនៅព្រែកលៀប ៕ 

ផ្ដល់សិទ្ធ ៖ ទូរទស្សន៍ PNN
អត្ថបទ និងរូបភាព ៖ តាំង លីហួរ
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖