+855 16 757 168     samnob@keiladaily.com
KD Logo

វីរុស​កូរ៉ូណា​ COVID-19 នាំឱ្យចិនបង្ខំចិត្តលុបចោលព្រឹត្តិការណ៍កីឡាជាច្រេីន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 111

ស្ថាប័ន​គ្រប់គ្រងការប្រណាំងយានយន្តពិភពលោក FIA បានឱ្យដឹងថា ការប្រណាំង​កាំជ្រួចវាលរាប Formula One នៅប្រទេសចិនឆ្នាំនេះ Chinese Grand Prix 2020 ដែលគ្រោង​ធ្វេីនៅសៀងហៃ​នាថ្ងៃទី១៩ខែមេសា​ ត្រូវបាន​ផ្អាក​ តាមសំណេីរបស់ម្ចាស់ផ្ទះ​ ដោយសារ​ក្ដីបារម្ភចំពោះ​មេរោគ​កូរ៉ូណា​ដែល WHO ទេីបដាក់ឈ្មោះផ្លូវការថា COVID-19។



ការផ្ទុះ​វីរុសដ៏សាហាវ​មួយនេះ​បាននាំទៅដល់​ការលុបចោល​ព្រឹត្តិការណ៍​កីឡា​ជាច្រេីនរួចទៅហេីយ​ក្នុង​ប្រទេស​ចិន​ រួមទាំង​ព្រឹត្តិការណ៍​ World Athletics Indoor Championships ក្នុងទីក្រុង​ណានជីង​ដែលគ្រោធ្វេីពីថ្ងៃទី១៣ដល់១៥មីនា​ និង Formula E series ក្នុងទីក្រុង​ Sanya មួយ​សបា្តហ៍​បន្ទាប់ផងដែរ។ 


FIA និយាយថា៖​ ពួកយេីងមិនចង់បាត់បង់ការប្រណាំងក្នុងប្រទេសចិនឡេីយ​ ហេីយពួកយេីងកំពុងពិចារណាពីលទ្ធភាពនៃការផ្លាស់ប្ដូរវេននៃការប្រណាំងនៅទីលានណាមួយដេីម្បីបេីកឱកាសដល់ការរៀបចំក្នុងប្រទេសចិននៅពេលបន្ទាប់ក្នុងឆ្នាំនេះ៕


ប្រែសម្រួល​៖​ រាជសម្ភារ

ប្រភព៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖