+855 16 757 168     samnob@keiladaily.com
KD Logo

ពាន NBA All-Star MVP ប្ដូរឈ្មោះជា Kobe Bryant MVP ដើម្បីជាការចងចាំសម្រាប់វីរបុរសរូបនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 85

ពានរង្វាន់កីឡាករបាល់បោះឆ្នើមបំផុតប្រចាំឆ្នាំនៅអាមេរិក NBA All-Star MVP Award ត្រូវបានប្ដូរឈ្មោះជាអចិន្ត្រៃយ៍ទៅជា Kobe Bryant MVP Award ដើម្បីជាការចងចាំចំពោះវីរបុរសបាល់បោះរូបនេះដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រក្នុងវ័យ៤១ឆ្នាំក្នុងខែមករាឆ្នាំ២០២០ ជាមួយកូនស្រីវ័យ១៣ឆ្នាំនិងមនុស្សមួយចំនួនទៀត។

កាលនៅប្រកបអាជីពជាកីឡាករបាល់បោះដ៏ឆ្នើមរបស់ក្លិប LA Lakers លោក Bryant បានជាប់ក្នុងក្រុមតារាចម្រុះ All-Star ១៨ដង និងបានឈ្នះពាន MVP Award ៤ដង ព្រមទាំងជាកីឡាករវ័យក្មេងបំផុតដែលបានលេងការប្រកួតបាល់បោះធំបំផុតនេះក្នុងវ័យ១៩ឆ្នាំ។ លោកបានលើកពាន NBA ៥ដង ជាមួយ LA Lakers។

ស្នងការ NBA លោក Adam Silver និយាយថាឈ្មោះ Kobe Bryant បានឆ្លាក់ជាប់ក្នុង NBA All-Star និងស្មារតីនៃការអបអរការប្រកួតនៅជុំវិញសកលលោក។ Kobe Bryant តែងតែសប្បាយចិត្តចំពោះឱកាសក្នុងការប្រកួតទល់នឹងកីឡាករល្អៗបំផុតក្នុងលោក និងបង្ហាញសមត្ថភាពក្នុងកម្រិតខ្ពស់បំផុតសម្រាប់អ្នកគាំទ្ររាប់លាននាក់នៅជុំវិញផែនដី។

ពាន Kobe Bryant MVP Award 2020 នឹងត្រូវបានប្រគល់ជូនកីឡាករល្អបំផុតនៅទីបញ្ចប់នៃការប្រកួត NBA All-Star រវាង Team Giannis Antetokounmpo និង Team LeBron James នៅថ្ងៃអាទិត្យនៅទីលាន United Center ក្នុងទីក្រុង Chichago៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖