+855 16 757 168     samnob@keiladaily.com
KD Logo

ជើងឯកទូកអន្តរជាតិសៀមរាបស្នើអាជ្ញាធរខេត្តជួយផ្តល់ទីតាំងហ្វឹកហាត់សមរម្យ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 252


ដោយមានការលំបាកក្នុងការហ្វឹកហាត់ជាប្រចាំ ក្រុមឈ្នះជើងទូកអន្តរជាតិ ភូមិភាគបឹងទន្លេសាប ក្លិបខេត្តសៀមរាបបានអំពាវនាវដល់អាជ្ញាធរខេត្តរបស់ខ្លួន ជួយផ្តល់ទីលានហ្វឹកហាត់ដ៏សមរម្យមួយដើម្បីពួកគេបានឱកាសពង្រឹងសមត្ថភាពបន្តទៀតទៅថ្ងៃមុខ។

ប្រធានក្រុមទូកខេត្តសៀមរាប កីឡាករ មឿង វីរៈយុទ្ធ បានអះអាងថា ការំពាវនាវនេះ ធ្វើឡើងដើម្បីត្រៀមខ្លួនប្រជែងយកចំណាត់ល្អនៅក្នុងព្រឹត្តការណ៍ ទូនាគ្គអន្តរជាតិ ទូកានូកាយ៉ាក ដណ្តើមពានរង្វាន់សម្តេច ស ខេង វគ្គចុងក្រោយនៅរាជធានីភ្នំពេញចុងឆ្នាំ២០២០នេះ។


ព្រឹត្តិការណ៍ប្រកួតទូកនាគអន្តរជាតិ កានូកាយ៉ាកភូមិភាគបឹងទន្លេសាប ដណ្តើមពានរង្វាន់ សម្តេច ស ខ័ង លើកទី២ ឆ្នាំ ២០២០ មានខេត្តចំនួន៤ចូលរួម ក្នុងនោះរួមមាន ខេត្ត សៀមរាប ម្ចាស់ផ្ទះ បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ដោយឡែកការប្រកួតនៅទឹលដីសៀមរាបនេះ ក៏ជាភូមិភាគទី៣ផងដែរ ខណៈភូមិភាគទី៤ ដែលធ្វើនភាគឦសាន នឹងធ្វើនៅខេត្តក្រចេះ នាឆាប់ៗនេះ៕

 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖