+855 16 757 168     samnob@keiladaily.com
KD Logo

អាងហែលទឹកស្រុកកោះធំ តម្លៃជាង៣សែនដុល្លារ បញ្ចប់ការសាងសង់ផ្លូវការនៅចុងខែកុម្ភៈនេះហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 181

អាងហែលទឹក តម្លៃជាង៣៦ម៉ឺនដុល្លារអាមេរិក ដែលស្ថិតក្នុងស្រុកកោះធំខេត្តកណ្តាល នឹងបញ្ចប់ការសាងសង់ជាផ្លូវការនៅចុងសប្តាហ៍ទី៤ ក្នុងខែកុម្ភៈនេះ ក្រោយចំណាយពេលសាងសង់ប្រមាណជាង២ឆ្នាំ។ 


បើតាមអគ្គលេខាធិការធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានអះអាងថា អាងហែលទឹកដែលទើបបង្ហាញវត្តមាននៅក្នុងខេត្តកណ្តាលនេះ នឹងត្រូវបំពាក់គ្រឿងបរិក្ខាបន្ថែមមួយចំនួនទៀតដូចជា៖ទ្វារបិទ-បើក និងអំពូលភ្លើងជាដើម ខណៈតួអាងទាំងមូលរួចរាល់ជាស្ថាបពរហើយ ខណៈសំណង់មានលក្ខណៈស្តង់ដារអន្តរជាតិខ្នាតតូច ដើម្បីបំរើឱ្យការប្រកួតទាំងកីឡាហែលទឹក និង កីឡាបាល់ទឹកឬ Water Polo ជាដើម។ 

គួរបញ្ជាក់ថា អាងហែលទឹកនេះ មានបណ្ដោយ២៥ម៉ែត្រ ទទឹង២០ម៉ែត្រ ខែ្សបន្ទាត់៨ខ្សែ ជម្រៅ២ម៉ែត្រ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖