+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូ​អត្តពល​កម្ម​ ចង់​ឲ្យ​ក្រសួង​ប្រមូល​ផ្ដុំ​យុវជន​ថ្នាល​គ្រប់​វិញ្ញាសា​នៅ​ឆ្នាំ២០១៧​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 401
នៅឆ្នាំនេះមានក្រុមយុវជនថ្នាលតែ៨រូបប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតិឲ្យប្រមូលផ្ដុំហ្វឹកហាត់ដោយក្រសួងអប់រំ ក្នុងនោះមាន២វិញ្ញាសា គឺរត់ចំងាយ និងរត់​ល្បឿ​​ន។ ចំនួនវិញ្ញាសានេះ ហាក់ពុំទាន់ឆ្លើយតបនឹងការចង់បានរបស់សហព័ន្ធនោះឡើយ ដោយគ្រួជំនួយជម្រើសជាតិអត្តពលកម្មចង់ឲ្យមានការប្រមូលផ្ដុំច្រើ​ន​​វិញ្ញាសាជាងនេះ ដើម្បីពង្រឹងសមត្ថភាពឲ្យទាន់ស៊ីហ្គេម២០២៣។

ថ្លែងពីពហុកីឡដ្ឋានជាតិ លោក ជួង សារ៉េត រៀបរាប់ថា លោកចង់ឲ្យក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតិដល់សហព័ន្ធខ្មែរអត្តពលិកម្ម បញ្ចូល៣វិញ្ញាសាប​ន្ថែ​ម​ទៀត ដូចជា លោតកម្ពស់ លោតចម្ងាយ និងដុំដែក នាឱកាសប្រមូលផ្តុំជម្រើសជាតិ នៅឆ្នាំ២០១៧៖"យុវជនថ្នាល៨រូបនេះ គឺជាការផ្តល់អោយដោយក្រសួង តែ​សម្រាប់រូបខ្ញុំផ្ទាល់ខ្ញុំ ច់ងបាន ច្រើនជាងហ្នឹង និងច្រើនវិញ្ញាសារ ព្រោះការជ្រើសរើសមកប្រមូលផ្តុំនេះ គឺមានតែ ២ វិញ្ញាសារ ប៉ុណ្ណោះ គឺរត់ល្បឿ និងរត់ចំ​ងា​យ​។ យើងចង់បានបន្ថែមទៀត ដូចជា វិញ្ញាលោត វិញ្ញាសា ចោលដុំដែកជាដើម។ ចឹងប្រសិនបើនៅឆ្នាំ២០១៧ ក្រសួង មានផែនការអនុញ្ញាតិ លើបញ្ហានេះ ស​ហព័​ន្ធ​ ​នឹងបន្តការងារនេះ ដើម្បីអោយក្រុម ជម្រើសជាតិក្នុងសហព័ន្ធ អត្តពលកម្មមាន វិញ្ញាសារ ហ្វឹកហាត់ កាន់តែច្រើន។"

គ្រូជំនួយដដែលបន្ថែមថា ក្នុងឱកាសប្រមូលផ្តុំនេះ អត្តពលកម្មត្រូវហ្វឹកហាត់ជុំគ្នារយៈពេល១០ខែក្នុងមួយឆ្នាំ។ សមាជិកនៅក្នុងក្រុមទាំងអស់ នឹងត្រូវឆ្លងកា​ត់​ការវាយតម្លៃ ស្ទាបស្ទង់សមត្ថភាព ប្រសិនបើកីឡាករណាម្នាក់បាត់បង់សមត្ថភាព ឬធ្លាក់សិទ្ធិផល នោះសហព័ន្ធនឹងមាន ផែនការផ្លាស់ប្តូរសមាសភាព។

យុវជនជម្រើសជាតិថ្នាលទាំង២វិញ្ញាសា ដែលកំពុងហ្វឹកហាត់ក្នុងជំរុំប្រមូលផ្តុំមាន កីឡាការិនី បែន សីហា, ប៊ូ ស៊ុនណារី, ងួន ចរណៃ, ប៊ូ សំណាង, កីឡាករ សាត ឧ​ត្ត​ម, សៀម មាតុវឌ្ឈនា, ផាត សុភុត, និងកីឡាករ ឃ្លាំង បេប៊ុនណារ៉ា៕

ផ្ដល់សិទ្ធ ៖ ទូរទស្សន៍ PNN
អត្ថបទ និងរូបភាព៖ ងិន មករា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖