+855 16 757 168     samnob@keiladaily.com
KD Logo

ការស្វែងរកជំនួយពីប្រទេសអ៊ឺរ៉ុប និងអាស៊ី ជាផែនការចម្បងមួយរបស់កាយសម្ព័ន្ធក្នុងឆ្នាំ ២០២០ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 169

ស្របពេលដែលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កាន់តែកៀកមកដល់ទៅហើយនោះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បាននឹងកំពុងរៀបចំ ផែនមេធំៗជាច្រើន ដើម្បីធ្វើយ៉ាងឱ្យដំណើរកាន់តែរលូន ក្នុងគោលដៅក្រសោបយកមេដាយក្នុងនាមម្ចាស់ផ្ទះ។


បើតាមលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា បាន អះអាងថា ក្នុងផែនការជាច្រើនដែលសហព័ន្ធបានកំណត់ ក្នុងនោះផែនការធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសសក្តានុពល គឺជាគោលដៅដ៏ចំបងមួយ សម្រាប់ឆ្នាំ ២០២០នេះ។ អគ្គលេខាធិការដដែលបានសង្កត់ធ្ងន់ថា ប្រទេសដែលជាគោលដៅរបស់កម្ពុជា ក្នុងឆ្នាំ២០២០នេះមានដូចជា៖ ចិន ជប៉ុន កូរ៉េ និងរុស្ស៊ី ។

ក្រៅពីផែនការមេធំៗ ក្នុងឆ្នាំ ២០២០នេះ សហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា ក៏នឹងទទួលរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ ២០២០ផងដែរ។ បើតាមការអះអាងពីលោក ណយ ផាណា ព្រឹត្តការណ៍កីឡាជាតិឆ្នាំនេះ កាសម្ព័ន្ធរំពឹងខ្ពស់ ថានឹងទទួលបានជោគជ័យបន្ថែមទៀត។


គួរបញ្ជាក់ថា គិតមកទល់ពេល នេះ មានខេត្តចំនួន៤ហើយ ដែលបានស្នើ សហព័ន្ធ សុំចូលរួមការប្រកួត កាយសម្ព័ន្ធ កីឡាជាតិ២០២០។ បើតាមលោកណយ ផាណា កីឡាជាតិឆ្នាំនេះ អាចមានក្រុមចំនួន៩ចូលរួមប្រកួតប្រជែងគ្នា៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖