+855 16 757 168     samnob@keiladaily.com
KD Logo

ហុក​ ឈាង​គីម​៖ ​ល្បុក្ក​តោនិង​ក្បាច់​គុន​ល្បីៗ​ ទាក់​ទាញ​ដូចគ្នា​ នៅ​ព្រឹត្តិការណ៍​កីឡា​យុទ្ធសិល្ប៍​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 548
ភ្លាមៗក្រោយត្រលប់ពីចូលរួមរួមកម្មវិធីនៅទីក្រុង ហូជីមិញ វិញ កាលថ្ងៃច័ន្ទទី២៥មេសា លោក ហុក ឈាងគីម ថ្លែងថា ទោះ ល្បុក្កតោ ខ្មែរមិនបានទទួលចំ​ណា​ត់​​ថ្នាក់​កំពូល ប៉ុន្តែជាមោទនភាព ដែលក្បាច់គុនចំណាស់មួយនេះ ជាប់លេខ៣ ក្នុងការប្រកួតប្រជែងជាមួយក្បាច់គុនឆ្នើមៗជាង១០ ប្រទេសទៀតនោះ៖ «​ជា​​មោ​​ទនភាពមួយសម្រាប់ ល្បុក្កតោ របស់ខ្មែរយើងដែរ។ មើលទៅការសម្ដែងក្បាច់គុនយើងហ្នឹង មើលទៅវាទៅជាបែបសិល្បៈទាំងអស់ ទាំងគេទាំងយើង។ មើល​ទៅ​ប្រហាក់ប្រហែលគ្នាហ្នឹង។ ប៉ុន្តែពិន្ទុលើសគ្នាតិចតួច វានៅលើក្រុមកីឡាករ បានហាត់ច្រើនឬតិច សម្ដែងទៅវាថ្នឹកល្អ អត់សូវមានកំហុស»។

កាលឆ្នាំ២០១០ ល្បុក្កតោកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីមួយនេះ ដែលបានប្រារព្ធនៅ កូរ៉េខាងត្បូង។ ថ្វីបើ ធ្លាក់មកលេខ៣ ក្នុងការសម្ដែងកាលចុង​សប្ដាហ៍មុន ប៉ុន្តែលោក ហុក ឈាងគីម ពន្យល់ថាពុំមែនដោយសារបច្ចេកទេសសម្ដែងរបស់ក្រុមល្បុក្កតោកម្ពុជា ធ្លាក់ទឹកដៃទេ។ លោកថា កាល២០១០ ល្បុ​ក្តោ​ខ្មែរ សម្ដែងវិញ្ញាសារ២នាក់ប៉ុណ្ណោះ ប៉ុន្តែនៅវៀតណាមសប្ដាហ៍មុន សម្ដែងស្នៀតពិសេសជាក្រុមដល់ទៅ៧នាក់ ដែលពុំសូវស៊ីសង្វាក់គ្នាល្អ។

សូមបញ្ជាក់ថា ក្រុមល្បុក្កតោកម្ពុជា មានកីឡាករ៥នាក់ កីឡាការិនី២នាក់ រួមនឹងមន្ត្រីប្រតិភូក្រុមសរុប១១នាក់ បានបានត្រលប់មកដល់កម្ពុជាវិញកាលពីល្ងា​ច​ថ្ងៃច័ន្ទទី២៥មេសា។ ខណៈ ល្បក្កតោខ្មែរ ជាប់លេខ៣ ក្រុមវ៉ូវីណាមរបស់ម្ចាស់ផ្ទះវៀតណាម គ្រងតំណែងលេខ១ នៅពីលើក្រុម តេក្វាន់ដូរបស់កូរ៉េខាងត្បូងដែ​ល​ឈរនៅ ចំណាត់ថ្នាក់លេខ២ ក្នុង មហោស្រពកីឡាយុទ្ធសិល្ប៍អន្តរជាតិ រយៈពេល៣ថ្ងៃនៅ ហូជីមិញ នោះ។

ផ្ដល់សិទ្ធ ៖ ទូរទស្សន៍ PNN
អត្ថបទ និង រូបភាព៖ ប៉ែន សុផាន់ណា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖