+855 16 757 168     samnob@keiladaily.com
KD Logo

អតីតគ្រូជម្រើសជាតិថៃចង់ប្រើពេល១០ឆ្នាំជួយវាយកូនបាល់កម្ពុជាលេចធ្លោលើឆាកអន្តរជាតិ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 181

អតីតគ្រូបង្វឹកកីឡាវាយកូនបាល់ថៃ លោក Thanakorn Srichahan បានបង្ហាញបំណងធំមួយចំនួន នាឱកាសមកទសន្សកិច្ចនៅកម្ពុជា នៅចុងខែកុម្ភៈកន្លងទៅនេះ។ គោលបំណងធំមួយក្នុងចំណោមគោលបំណងទាំងឡាយ គឺលោក ចង់ជួយសហព័ន្ធវាយកូនបាល់កម្ពុជាផលិតធនធានឆ្នើមៗ ដើម្បីត្រៀមការប្រកួតលក្ខណៈអន្តរជាតិ ជាពិសេសត្រៀមស៊ីហ្គេម ២០២៣ ដែលកម្ពុជា នឹងធ្វើម្ចាស់ផ្ទះនាខាងមុខដ៏ខ្លីនេះ។


លោក Thanakorn Srichahan ពន្យល់ ៖"ខ្ញុំទើបតែចាប់ផ្តើមបានមួយឆ្នាំនោះទេជាមួយក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅហ្វីលីពីន។ ហើយនៅពេលនេះខ្ញុំនៅតែបន្តការងាររបស់ខ្ញុំជាគ្រូបង្វឹកវាយកូនបាល់នៅកម្ពុជាដដែល។ ខ្ញុំគិតថា ខ្ញុំនឹងនៅកម្ពុជា រយៈពេលយូរបំផុតដែលខ្ញុំអាចធ្វើបាន ព្រោះខ្ញុំចង់ជួយកីឡាវាយកូនបាល់កម្ពុជាឱ្យខ្លាំងដូចគេឯងនៅលើឆាកអន្តរជាតិ។ តាមគំនិតខ្ញុំបើសិនបាននៅទីនេះ១០ឆ្នាំ កាន់តែល្អ"។ 

ស៊ីហ្គេម ២០២១ នៅវៀតណាម និងស៊ីហ្គេម ២០២៣ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ គឺជាឱកាសល្អបំផុតមួយ ដែលកម្ពុជា ត្រូវតែពង្រឹងគុណភាពអត្តពលិករបស់ខ្លួន។ ក្នុងបំណងជួយកម្ពជា លោក Thanakorn Srichahan បានអះអាងថា នឹងបង្កើតផែនការមេមួយចំនួនធំ តម្រូវឱ្យអត្តពលិកវាយកូនបាល់កម្ពុជា អនុវត្ត ដើម្បីត្រៀមព្រឹត្តិការណ៍ដ៏ធំទាំង២ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។


គួរបបញ្ជាក់ថា គិតមកទល់ពេលនេះ លោក Thanakorn Srichahan បានប្រឡូកក្នុងវិស័យកីឡាវាយកូនបាល់ និងធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិថៃបានប្រមាណជា៣០ឆ្នាំម កហើយ។ បទពិសោធដ៏ក្រាស់ក្រែលនេះ បានជំរុញ លោក Thanakorn ចេញទៅបង្វឹកកីឡាវាយកូនបាលតាមបណ្តាប្រទេសជាច្រើនក្នុងទ្វីបអាស៊ី និងតំបន់អាស៊ាន ជាពិសេសលោកក៏ជាគ្រូបង្វឹកម្នាក់ដែរ ដែលធ្លាប់កីឡាករខ្លួនចូលរួមក្នុងព្រឹត្តការណ៍ Grand Slam នៅតំបន់អឺរ៉ុបផងដែរ៕ 


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖