+855 16 757 168     samnob@keiladaily.com
KD Logo

ម៉ៃឡូ បន្តគាំទ្រយ៉ាងមុតមាំចំពោះព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 120

ភ្នំពេញ៖ ម៉ៃឡូ ដែលជាស្លាក​សញ្ញា​ភេសជ្ជៈដ៏ល្បីល្បាញរបស់ក្រុមហ៊ុន Nestlé នឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមគាំទ្រ និងលើកកម្ពស់ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនៅកម្ពុជាជាថ្មីម្តងទៀតនាឆ្នាំនេះ។ ការចូលរួមឧបត្ថម្ភនេះ ​ស្របទៅតាមការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់ ម៉ៃឡូ ​ក្នុងការជំរុញឱ្យសិស្សសាលាបឋមទាំងអស់កាន់តែមានភាពសកម្មជាងមុន ក៏ដូចជាចូលរួមចំណែកក្នុងការ​លើកកម្ពស់គុណភាពជីវិត ដែលធ្វើឲ្យសុខភាពរបស់ពួកគាត់កាន់តែមានភាពល្អប្រសើរជាងមុន។



ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២០នេះ នឹងផ្តើមការប្រកួតនៅតាម បណ្តារាជធានី​ ខេត្ត ទូទាំងប្រទេសកម្ពុជា ចាប់ពីដើមខែកុម្ភៈ ដល់ខែមីនា ដោយនឹងមានការប្រកួតលើវិញ្ញាសាផ្សេងៗជាច្រើនមានដូចជា៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម កីឡាវាយកូនឃ្លីលើតុ កីឡាវាយសី កីឡាតេក្វាន់ដូ (WT) និងកីឡាតេក្វាន់ដូ (ITF) ។

លោកស្រី Farrah Salina ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Nestlé ប្រចាំកម្ពុជាបានមានប្រសាសន៍ថា ​«ដោយមានការគាំទ្រពីក្រសួងអប់រំ ម៉ៃឡូ ​តែងតែចូលរួមក្នុងការលើកកម្ពស់កម្មវិធីអប់រំកាយ និងកីឡាតាមសាលាបឋមសិក្សានាៗនៅទូទាំងប្រទេសកម្ពុជា។ ឆ្នាំនេះ​គឺជាលើកទី២ហើយដែល ម៉ៃឡូ បានបន្តគាំទ្រព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិដែលរៀបចំឡើងដោយក្រសួងអប់រំ។ ម៉ៃឡូ តែងតែបានគាំទ្រចំពោះសុខភាព និងអាហារូបត្ថម្ភរបស់កុមារនៅក្នុងប្រទេសកម្ពុជា។ ​ការឧបត្ថម្ភនេះ មានគោលបំណងដើម្បីជំរុញឱ្យសិស្សសាលាបឋមទាំងឡាយកាន់តែមានភាពសកម្មជាងមុន តាមរយៈការលេងកីឡា ក៏ដូចជាទទួលបាននូវអាហារូបត្ថម្ភដ៏ត្រឹមត្រូវ និងសុខភាពល្អ។



កីឡា ជួយឱ្យកុមារស្វែងយល់ពីសង្គមដោយផ្ដល់ជាគំរូដ៏ល្អដល់ពួកគាត់ ដែលពេលខ្លះការសិក្សាតាមសៀវភៅនៅសា​លា​មិនអាចជួយបានទាំងស្រុងនោះទេ។ ​កីឡា ​តែងតែផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយ ប្រាជ្ញាស្មារតី និងការអភិវឌ្ឍជំនាញសង្គម។ កីឡា ធ្វើឱ្យ​ឆ្អឹងរឺងមំា និងកាត់បន្ថយហានិភ័យដែលទាក់ទងទៅនឹងបញ្ហា​សុខភាពរបស់ពួកគាត់នាពេលអនាគត។


លោកស្រី Farrah បានបន្តថា ​«គោលបំណងរបស់យើងគឺធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជា​មួយក្រសួងអប់រំ យុវជន ​និងកីឡា ក្នុងការលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃនៃការអប់រំកាយ និងកីឡា ដែលនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនដល់រាងកាយ និងប្រាជ្ញាស្មារតី ព្រមទាំងបង្រៀនបំណិនជីវិត ដែលរៀបចំឱ្យសិស្សសាលាទាំងអស់អាចទទួលបានភាពជោគជ័យ នៅពេលដែលពួកគាត់ធំឡើង»។

ព្រឹត្តិការណ៍ថ្នាក់ជាតិនេះ នឹងមានកម្មវិធីសប្បាយៗជាច្រើនរាល់ការប្រកួតនីមួយៗ ដោយទទួលបានការឧបត្ថម្ភឡើងពី ម៉ៃឡូ។ នៅ​ក្នុងនោះ ​កីឡាករ ក៏ដូចជាអ្នកដែលបានចូលរួមទាំងអស់ នឹងទទួលបានការញ៉ាំ ម៉ៃឡូ ​ផងដែរ។ ក្រុមការងារ ​ម៉ៃឡូ ក៏នឹងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យចូលរួមលេងល្បែងកម្សាន្តជាច្រើនទៀតរាល់ពេលសម្រាក នៅតាមសាលានីមួយៗផងដែរ ដើម្បីបន្ថែមភាពសប្បាយរីករាយបានមួយកម្រិតទៀតជូនដល់ពួកគាត់។



ម៉ៃឡូ តែងតែផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៏របស់កុមារ ហើយត្រូវបានទទួលស្គាល់ជាយូរយារណាស់មកហើយថា ជាអាហារូបត្ថម្ភដ៏ត្រឹមត្រូវ និងជាភេសជ្ជៈដែលលើកកម្ពស់ផ្នែកវិស័យ​កីឡា ដើម្បីទទួលបាននូវសុខភាពល្អ។ ម៉ៃឡូ ជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងជួយឱ្យកុមារកាន់តែរឹងមាំ និងសកម្មជាងមុន ជាពិសេសនឹងទទួលបាននូវភាពជោគជ័យ នឹងយល់ដឹងកាន់តែច្បាស់អំពីគុណតម្លៃ ក៏ដូចជាជំនាញរបស់ខ្លួនកាន់តែរីកចម្រើន៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖