+855 16 757 168     samnob@keiladaily.com
KD Logo

NOCC រៀបចំកីឡា៩ប្រភេទអបអរទិវាបុណ្យទន្លេ លើកទី៦ នៅខេត្តបាត់ដំបង 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 98

គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានត្រៀម ប្រភេទកីឡា ចំនួន៩ ដើម្បីដាក់ឲ្យសម្តែងនិងប្រ កួត អបអរទិវាបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងដែលនឹងធ្វើឡើងថ្ងៃទី១៣ ដល់១៥ មីនា ឆ្នាំ ២០២០។


កីឡាទាំង៩ប្រភេទនេះរួមមាន៖ ប្រណាំងជិះកង់ រត់ប្រណាំង ប្រដាល់គុនខ្មែរអន្តរជាតិ បាល់ទាត់ បាល់ទះ ទាញព្រ័ត្រ ប៉េតង់ ចំបាប់បុរាណ និងប្រភេទកីឡាអុកចត្រង្គ។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឯកឧត្តម វ៉ាត់ច ចំរើន បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួមកម្សាន្ត និងការប្រកួតកីឡា រយៈពេល៣ថ្ងៃនេះឲ្យបានច្រើនកុះករ។ គណៈកម្មការ អន្តរក្រសួងរៀបចំ ពិធីបុណ្យទន្លេ ដែលដឹកនាំ ដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ នឹងខិតខំធ្វើយ៉ាងណាឲ្យ ពិធីបុណ្យរយៈពេល៣ថ្ងៃនេះ កាន់តែទាក់ទាញ។


នៅក្នុងស្ថានភាព ដែលជំងឺផ្លូវដង្ហើម COVID-19 កំពុងប្រឈម នៅលើពិភពលោក ហើយមាន ត្រឹមតែ២-៣ករណីនៅកម្ពុជា គណៈកម្មការ គ្រោងនឹងពង្រឹងការថែរក្សា អនាម័យ ការអប់រំ ផ្សព្វផ្សាយ បន្ថែមជូនដល់អ្នកចូលរួម៕

រូបភាព ៖ Cambodia 2023

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖