+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធវាយកូនបាល់យកឆ្នាំ២០២០ និង២០២១ជាឱកាសត្រៀមស៊ីហ្គេម២០២៣ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 80

អគ្គលេខាធិការសហព័ន្ធ កីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវីទ បានអះអាងថា ក្នុងឆ្នាំ២០២០នេះសហព័ន្ធបានត្រៀមការប្រកួតនៅក្រៅប្រទេសប្រមាណ ៧កម្មវិធីធំៗ សម្រាប់ក្រុមជម្រើសជាតិឈុតធំនិងក្រុមថ្នាល ឱ្យទៅចូលរូមប្រកួតប្រជែង។


មន្ត្រីជាន់ខ្ពស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាដដែល ក៏បានចាត់ទុកផែនការប្រកួតក្រៅប្រទេសនេះថា ជាការត្រៀមខ្លួនដ៏ធំមួយរបស់កម្ពុជា នៅក្នុងឆ្នាំ២០២០នេះ។ លោកបន្តថា នៅឆ្នាំ២០២១ ដែលជាពេលវេលាត្រូវវៀតណាម រៀបចំស៊ីហ្គេម ក៏ជាឱកាសដ៏ធំមួយរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្នុងការត្រៀមក្រុមយុវជនរបស់ខ្លួនផងដែរ ដើម្បីឱ្យពួកគេចូលរួម ក្នុងការប្រកួតនោះឱ្យបានកាន់តែច្រើន ដើម្បីជាឱកាសសម្រួចសមត្ថភាពដើម្បីត្រៀមស៊ីហ្គេម២០២៣ ដែលកម្ពុជា នឹងធ្វើម្ចាស់ផ្ទះ។


ក្រៅពីត្រៀមចេញក្រៅប្រទេស ក្នុងឆ្នាំ២០២០នេះ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក៏បានត្រៀមការប្រកួតក្នុងស្រុកមួយចំនួនធំផងដែរ ដូចជា៖ ព្រឹត្តិការណ៍វាយកូនបាល់យុវជនថ្នាលជើងឯកDecathlon series 2020, ព្រឹត្តិការណ៍យុវជនអន្តរជាតិ TENNIS ITF JUNIOR J5 និង TENNIS ITF JUNIOR J4។ ព្រឹត្តិការណ៍ទាំងនេះ សុទ្ធតែបានផ្តល់ឱកាសយ៉ាងច្រើនដល់យុវជនវាយកូនបាល់កម្ពុជា ចូលរួមការប្រកួតប្រកួតប្រជែងដើម្បីពង្រឹងសមត្ថភាព៕ 

រូបភាព ៖ Tennis Cambodia

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖