+855 16 757 168     samnob@keiladaily.com
KD Logo

ព្រឹត្តការណ៍ជើងឯកស្នូឃើពិភពលោកឆ្នាំ២០២០នាខែមេសាត្រូវបានផ្អាក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 284

ព្រឹត្តិការណ៍ World Snooker Championship 2020 ដែលគ្រោងធ្វើនៅ Crucible ក្នុងទីក្រុង Sheffield ប្រទេសអង់គ្លេស ពីថ្ងៃទី១៨ខែមេសាដល់ថ្ងៃទី៤ខែឧសភា ត្រូវបានផ្អាកហើយ ដោយសារការរាតត្បាតនៃកូវីដ១៩។


អ្នករៀបចំកម្មវិធីសង្ឃឹមថាព្រឹត្តិការណ៍ដណ្ដើមជើងឯកស្នូឃើពិភពលោកឆ្នាំនេះអាចរៀបចំឡើងវិញនៅក្នុងខែកក្កដាឬសីហា។

កីឡាករលំដាប់​ទី​១​ពិភពលោក​វ័យ​៣០​ឆ្នាំ​ Judd Trump ជាអ្នកការពារជើងឯក។ កីឡាករ​ជនជាតិ​អង់គ្លេស​រូបនេះ​ទើប​តែ​ក្លាយ​ជា​អ្នក​ទី​១​ដែល​បាន​ឈ្នះ​ជើងឯក​៦​កម្មវិធី​ក្នុងមួយ​រដូវកាល​ បន្ទាប់​ពី​លើ​ក​ពាន Gibraltar Open កាល​ពីថ្ងៃ​អាទិត្យ​កន្លង​ទៅ ដោយ​គ្មាន​ទស្សនិកជន​ទស្សនា​ផ្ទាល់​។

ដោយឡែក កាលពីថ្ងៃអង្គារកន្លងទៅ ការប្រកួត Tour Championship នៅ Llandudno ដែលគ្រោងធ្វើពីថ្ងៃទី១៧ដល់២២ខែមីនា ក៏ត្រូវបានលើកពេលទៅធ្វើនៅថ្ងៃទី២១ដល់២៦ខែកក្កដាដែរ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖