+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូបារាំងម្នាក់ចាយពេល៤ឆ្នាំកៀរគរយុវជនជាង១០០នាក់នៅកែបហាត់វាយកូនបាល់ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 323

ត្រឹមរយៈពេលត្រឹម៤ឆ្នាំ លោក Joly baptiste គ្រូបង្វឹកកីឡាវាយកូនបាល់ របស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានគៀករយុវជនប្រមាណជាជាង១០០នាក់នៅខេត្តកែបចូលហ្វឹកហាត់កីឡាវាយកូនបាល់។


លោក Joly baptiste បានអះអាងថា គោលបំណង ដែលនាំយកប្រភេទកីឡាវាយកូនបាល់មកខេត្តកែប ក៏ព្រោះលោកចង់ អភិវឌ្ឈកីឡាវាយកូនបាល់មួយនេះ នៅខេត្តកែបឱ្យបានល្អប្រសើរ។

លោក Joly baptiste បញ្ជាក់ "៖ ឥឡូវនេះ យើងមានកុមារ និងយុវជន ប្រមាណជា១២០រូប ដែលយើងកំពុងបង្វឹកពួកគេឱ្យលេងតេន្នីសនៅឯខេត្តកែប។ កំពុងចង់បានបន្ថែមទៀតផងដែរ។ ក្នុងមួយថ្ងៃយើងមាន ក្មេងប្រមាណ១០ទៅ១៥នាក់់ ទទួលបានបង្វឹកតាមកម្មវិធីវាយកូនបាល់របស់យើង។ បច្ចុប្បន្នេះ ខ្ញុំបង្វឹកពួកគេ ៥ម៉ោងក្នុងមួយសប្តាហ៍ ទាំងក្នុងសាលាដែលពួកគេសិក្សា និងនៅទីលានវាយកូនបាល់របស់សហព័ន្ធ នៅខេត្តកែបតែម្តង។ ខ្ញុំបង្ហាតពួកគេ ក៏ព្រោះខ្ញុំចង់ឱ្យពួកគេ ក្លាយជាកីឡាករល្អម្នាក់ ទៅថ្្ងៃមុខ ដែលលេងតេន្នីសបាន ទាងក្តុង និងក្រៅប្រទេស"។

ជាមួយគ្នានេះ អគ្គលេខាធិការសហព័ន្ធ កីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវីទ បានវាយតម្លៃខ្ពស់ថា និងបានចាត់ទុក ខេត្តកែប ជាគោលដៅមួយដ៏សំខាន់ ដែលបានរួមចំណែក ក្នុងអភិវឌ្ឈកីឡាមួយនេះ តាមរយៈការបណ្តុះបណ្តាលពីលោក Joly baptiste រយៈពេលប៉ុន្មានឆ្នាំកន្លងមក។


គួរបញ្ជាក់ថា ការបណ្តុះបណ្តាលកីឡាវាយកូនបាល់របស់ លោក Joly baptiste ធ្វើឡើងនៅសាលាដុនបូស្កូ ស្ថិតក្នុងខេត្តកែប។ បើតាមគោលដៅ គ្រូជនជាតិបារាំងរូបនេះ នឹងបន្តកិច្ចការពាក់ព័ន្ធនឹងកីឡាវាយកូនបាល់តាមបណ្តាសាលានានាបន្ថែមទៀត នៅទូទាំងខេត្តកែបតែម្តង៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖