+855 16 757 168     samnob@keiladaily.com
KD Logo

ហែលទឹក ត្រៀមជួលគ្រូកម្រិតខ្ពស់ពីក្រៅប្រទេសមកបង្វឹកត្រៀមស៊ីហ្គេម ២០២៣ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 88

ដើម្បីរួមគ្នាផលិតធនធានកីឡាករកីឡាការិនីប្រកបដោយគុណភាពសំដៅត្រៀមយកមេដាយស៊ីហ្គេម២០២៣ឱ្យបានដាច់ខាត សហព័ន្ធខ្មែរកីឡាហែលទឹកបានអះអាងថា នឹងស្វែងរកជួលគ្រូបង្វឹកអន្តរជាតិកម្រិតខ្ពស់ពីក្រៅមកជួយ បណ្តុះបណ្តាល និងបង្វឹកអត្តពលិកហែលទឹកកម្ពុជាចាប់ពីឆ្នាំ២០២០នេះតទៅ។


លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធ ខ្មែរកីឡាទឹក បានអះអាងថា ការសម្លឹងរកគ្រូបង្វឹកកម្រិតខ្ពស់ពីក្រៅប្រទេសមកជួយកម្ពុជាលើកនេះ ក៏ព្រោះសហព័ន្ធចង់ត្រៀមខ្លួនឱ្យបានល្អប្រសើរ និងល្អិតល្អន់បំផុត ក្នុងការពង្រឹងគុណភាពអត្តពលិករបស់ខ្លួន ដើម្បីត្រៀមប្រជែងមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ដែលកាន់តែគៀកមកដល់ទៅហើយនោះ។

សម្លេង លោក ហែមគីរី "៖ឆ្នាំ២០២០នេះយើងនឹងស្វែងរកគ្រូកម្រិតខ្ពស់យកមកបញ្ចូលក្នុងក្រុមជម្រើសជាតិ ព្រោះផែនការស៊ីហ្គេម២០២៣ យើងត្រូវហាត់ខ្លាំង អ៊ីចឹងត្រូវការគ្រូកម្រិតខ្ពស់មួយដែរ។ ឥឡូវយើងមានទាំងគ្រូកម្រិតជាតិ និងអន្តរជាតិ ប៉ុន្តែយើងដឹងហើយថា ជាគ្រូក្នុងស្រុក។ យើងចង់ឲ្យមានគ្រូក្រៅប្រទេសអីមកដើម្បីមានគំនិតប្លែកៗគ្នា។ ដូចសិង្ហបុរី និងវៀតណាម ឥឡូវគេខ្លាំងហែលទឹកជាងគេនៅអាស៊ាន ដោយសារគេមានគ្រូក្នុងស្រុកផង គ្រូបរទេសផងធ្វើការរួមគ្នា។ កម្ពុជាយើងក៏ត្រូវរៀងសូត្រពីគេ"។

លោក ហែម គីរី បន្ថែមថា ក្នុងគោលដៅជួលគ្រូជំនាញស្តង់ដារមកជួយលើកនេះ កម្ពុជា សម្លឹងឃើញប្រទេស២ ដែលបច្ចុប្បន្នជាប្រទេសសក្តានុពលកម្រិតពិភពលោក។ ប្រទេសាំទង២នេះមានដូចជា៖ ចិន និងជប៉ុន។


គួរបញ្ជាក់ថា កាលប៉ុន្មានឆ្នាំចុងក្រោយមកនេះ កម្ពុជា ក៏ធ្លាប់មានគ្រូហែហែលទឹកជនជាតិបរទេសមកបង្វឹកផងដែរ។ គ្រូបរទេសទាំងនោះភាគច្រើន គឺជាគ្រូជនជាតិជប៉ុន តែពុំទាន់មានសញ្ញាប័ត្រកម្រិតខ្ពស់តាមដែលកម្ពុជា ចង់បាននោះទេ៕ អត្

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖