+855 16 757 168     samnob@keiladaily.com
KD Logo

កាយម្ព័ន្ធ ជម្រុញអត្តពលិកហាត់ជំនាញស្រាលៗនៅផ្ទះ ក្រោយផ្អាកការប្រមូលផ្តុំដោយសារ COVID-19 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 244

បើទោះបីជាប្រកាសផ្អាកលែងប្រមូលផ្តុំក្រុមជម្រើសជាតិទាំងថ្នាល និងឈុតធំដោយសារជំងឺកូរ៉ូណា ឬ COVID-19 បណ្តោះអាសន្នទៅហើយក្តី តែសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នៅតែរក្សាជំហរដោយតម្រូវឱ្យកីឡាករកីឡាការិនីរបស់ខ្លួន បន្តការហ្វឹកហាត់ដោយខ្លួនឯងខ្លះៗ ពាក់ព័ន្ធនឹងបច្ចេកទេសស្រាលៗ ដូចជា ការរត់ ការការរក្សាកម្លាំងពេលដែលពួកគេទៅកាន់ស្រុកកំណើតរៀងៗខ្លួន និងទំនេរពីការប្រមូលផ្តុំរបស់សហព័ន្ធជាដើម។


អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា បានអះអាងថា ការជម្រុញនេះ ធ្វើឡើងក៏ព្រោះសហព័ន្ធចង់ឱ្យអត្តពលិករបស់ខ្លួន នៅតែរក្សាបានកម្លាំង និងរំលឹកពីបច្ចេកទេសខ្លះៗ រហូតដល់មានការប្រកាសប្រមូលផ្តុំជាថ្មីណាមួយ។

លោក ណយ ផាណា គូសបញ្ចាក់ដូច្នេះ"៖យើងបានទទួលលិខិតពីក្រសួង អ៊ីចឹងយើងអនុញ្ញាតឲ្យកីឡាករទៅតាមផ្ទះ តែយើងក៏ឲ្យពួកគាត់រៀបចំហាត់កម្លាំង រត់នៅកន្លែងស្ងាត់រត់បាន និងហាត់នៅផ្ទះទៀត ដើម្បីរក្សាកម្លាំងរបស់ពួកគាត់កុំឲ្យធ្លាក់សមត្ថភាព។

ក្រៅពីសហព័ន្ធ កីឡាកាយម្ព័ន្ធកម្ពុជា ប្រកាសប្រមូផ្តុំបណ្តោះអាសន្ន នៅថ្ងៃទី១៩មីនានេះ សហព័ន្ធខ្មែរកីឡាហែលទឹក ក៏បានខចេញសេចក្តីប្រកាសលើគេហទំព័ររបស់ខ្លួនដែរ ស្តីពីផ្អាកការហ្វឹកហាត់ និងប្រមូលផ្តុំអត្តពលិកដោយសារ ជំងឺកូរ៉ូណា។ ឯសហព័ន្ធកីលាបាល់ទាត់កម្ពុជាំ ក៏ប្រកាសផ្អាកការប្រកួតធំៗរបស់ខ្លួនមួយចំនួនផងដែរ ដើម្បីបង្ការការរីករាលដាលនៃវីរុសដ៏ប្រល័យមួយនេះ។


គួរបញ្ជាក់ថា ដោយសារការគំរាមកំហែង និងដើម្បីបង្ការការរីករាលដាលនៃមេរោគកូរ៉ូណាឬ COVID-19 អគ្គនាយកដ្ឋានកីឡា ដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្តីប្រកាសមួយផងដែរ ដោយតម្រូវឱ្យកីឡាទាំង៣២ប្រភេទដែលកំពុងប្រមូលផ្តុំ ស្នាក់
នៅ និងទទួលរបបអាហារនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាស្ថិតក្នុងពហុកីឡដ្ឋានជាតិ ត្រូវផ្អាកនិងរំសាយបណ្តោះអាសន្នសិន ចាប់ពីពេលនេះតទៅផងដែរ៕ 


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖