+855 16 757 168     samnob@keiladaily.com
KD Logo

ពហុកីឡដ្ឋានជាតិមរតកតេជោនៅតែបន្តសាងសង់ ទោះកម្ពុជាកំពុងជួបវិបត្តិCovid-19 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1493

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានអះអាងថា ទោះបីបច្ចុប្បន្ននេះ សហព័ន្ធកីឡាជាតិទាំងអស់នៅកម្ពុជា ត្រូវបង្ខំចិត្តផ្អាកការប្រមូលផ្តុំការហ្វឹកហាត់បណ្តោះអាសន្នក្តី ដោយសារការបារម្ភពីការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមដែលបង្កឡើងដោយមេរោគ COVID-19 តែដំណើរការនៃការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ Main Stadium នៅតែដំណើរ យ៉ាងរលូន ដោយពុំមានការផ្អាកណាមួយនោះទេ។


ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងទៀតថា កីឡដ្ឋានដ៏ធំស្កឹមស្កៃជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋបាលនៃសាធារណរដ្ឋ ប្រជាមានិតចិននេះ បាននឹងកំពុង ដំណើរការសាងសង់ធម្មតា។ ពាក់ព័ន្ធ បញ្ហាហិរញ្ញវត្ថុក៏គ្មានបញ្ហា ឬក្ដីបារម្ភដែរ ព្រោះគម្រោងនេះ មានទុនស្រាប់សម្រាប់ចំណាយ ហើយបច្ចុប្បន្ន ការដំឡើងបង្គំកៅអី ក៏ជិតរួចរាល់ដែរ ពោលគឺនៅសល់ ប្រមាណ ២០% ទៅ ៣០% ទៀតប៉ុណ្ណោះនឹង រួចរាល់ស្ថាពរ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា អំឡុងពេលវីរុស Covid-19 មានការរីករាលខ្លាំង បង្កក្ដីបារម្ភដល់ ពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ផង ថ្នាក់ដឹកនាំ ក្រុមហ៊ុនសាងសង់ បានរឹតបណ្ដឹង លើការដើរហើរ របស់វិស្វករ និងកម្មករទាំងខ្មែរ និងចិន ដោយមិនអនុញ្ញាតឲ្យ ចេញក្រៅ ហើយអ្នកក្រៅ ក៏មិនឲ្យចូលទស្សនា បើគ្មានភារកិច្ចចាំបាច់ដែរ។ ការធ្វើបែបនេះគឺ ដើម្បីធានាសុវត្ថិភាព ជូនវិស្វករ និងកម្មករ ក៏ដូចជាធានានិរន្តរភាព ក្នុងការសាងសង់ ឲ្យបានរួចតាមផែនការនៅដំណាច់ឆ្នាំ២០២០។



គួរដឹងថា កីឡដ្ឋានធំ នៃពហុកីឡាដ្ឋានជាតិ មរតកតេជោ គឺជាកីឡដ្ឋាន ដ៏ប្រណិតមានតម្លៃ ប្រមាណ ១៦០លានដុល្លារ អាមេរិក សាងសង់លើផ្ទៃដីប្រមាណ ១៦.២២ហិកតានៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ដើម្បីត្រៀមពិធីបើក-បិទនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ កីឡដ្ឋានស្រស់ស្អាតជាងមុខគេមួយ នៅអាស៊ីនេះ អាចផ្ទុកអ្នកទស្សនាបានជាង ៦ម៉ឺននាក់ ហើយមានលក្ខណៈពិសេសជាច្រើន ពិសេសពេលមានអាសន្នគឺអាចជម្លៀសអ្នកទស្សនាទាំងអស់ ក្នុងរយៈពេលត្រឹម ៧នាទីប៉ុណ្ណោះ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖