+855 16 757 168     samnob@keiladaily.com
KD Logo

ក្រុមOff Road កម្ពុជា ប៉ងបង្កើតព្រឹត្តិការណ៍ 'កីឡាភ្នំឱរ៉ាល់'ក្នុងឆ្នាំនេះ បើ Covid19 ស្ងប់ស្ងាត់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 314

បើមិនមានការប្រែប្រួលទេនោះ នៅអំឡុងឧសភា ឬ ខែតុលា ចុងឆ្នាំ២០២០ ខាងមុខនេះ ព្រឹត្តិការណ៍កីឡាដ៏សំបូរបែប នឹងបង្ហាញវត្តមានជាលើកដំបូងនៅតំបន់ភ្នំឱរ៉ាល់ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ។


បើតាមលោក ព្រំ រស្មី អ្នកផ្តើមគំនិតរៀបចំ បានអះអាងប្រាប់PNN ថា ព្រឹត្តិការណ៍ខាងលើនេះ នឹងត្រូវបានគេអោយឈ្មោះថា កីឡាភ្នំឱរ៉ាល់។ ព្រឹត្តិការណ៍ កីឡាភ្នំឱរ៉ាល់នេះ ត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយ និងលើកស្ទួយពីវិស័យកីឡាទេសរចណ៍នៅកម្ពុជា ជាពិសេសគឺដើម្បីផ្សព្វផ្សាយពីតំបន់ភ្នំខ្ពស់ជាគេមួយនេះនៅកម្ពុជាឱ្យមហាជនចូលរួមកាន់តែច្រើន។

លោក ព្រំ រស្មី បន្ថែមថា ព្រឹត្តិការណ៍នេះ នឹងមានកីឡាច្រើនប្រភេទ ដាក់ឱ្យប្រកួតប្រជែងគ្នាដូចជា៖ ប្រណាំងរថយន្ត, ប្រណាំងម៉ូតូ និងកីឡារត់ប្រណាំងពីតំបន់ភូមិរបស់ពលរដ្ឋរស់នៅ ឆ្ពោះទៅកាន់ជើងភ្នំឱរ៉ាល់ជាដើម។


'កីឡាភ្នំឱរ៉ាល់ ត្រូវបានរំពឹងថានឹងធ្វើឡើងនាអំឡុងខែឧសភា ឆ្នាំ២០២០។ យ៉ាងណាក៏ដោយសារ ប្រសិនដល់ខែឧសភាហើយ ជំងឺផ្លូវដង្ហើមដែលបង្ករឡើងដោយមេរោគ COVID-19 នៅតែការគំរាមកំហែងដល់កម្ពុជា ដោយពុំទាន់ស្រាកស្រានទេនោះ ព្រឹត្តិការណ៍មួយនេះ នឹងពន្យាយពេលរហូតដល់អំឡុងខែតុលាចុងឆ្នាំ២០២០នេះ ទើបផ្តើមរៀបចំជាថ្មី។ នេះ បើតាមការគូសបញ្ជាក់ ពីលោក ព្រំ រស្មី។


គេនៅចាំបានថា ក្រុមប្រណាំងរថយន្ត OFF RAOD កម្ពជា កាលឆ្នាំ 2017 ធ្លាប់បំបែកកំណត់ត្រាពុំធ្លាប់មានផងដែរ ដោយកាលនោះពួកគេបាននាំយករថយន្ត OFF RAOD ឡើងទៅដល់កំពូលភ្នំឱរ៉ាល់ដែលមានកម្ពស់១៨១៣ម៉ែត្រ ដែលការបំបែកកំណត់ត្រនោះ ត្រូវចំណាយពេលធ្វើដំណើរ ឆ្លងកាត់គ្រោះថ្នាក់រហូតដល់ទៅជាងមួយខែ។ ដោយឡែកគម្រោងរៀបចំព្រឹត្តិការណ៍កីឡា ដ៏សំបូរបែបដែលគ្រោងប្រសិទ្ធនាមថា កីឡាភ្នំឱរ៉ាល់ ក៏ជាលើកទី១ផងដែរ របស់ក្រុម OFF RAOD កម្ពជា៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖