+855 16 757 168     samnob@keiladaily.com
KD Logo

IOC ប្រកាសពីកាលបរិច្ឆេទជាក់លាក់នៃពិធីបើកតូក្យូអូឡាំពិកនៅឆ្នាំក្រោយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 181

ព្រឹត្តិការណ៍អូឡាំពិក២០២០នៅទីក្រុងតូក្យូប្រទេសជប៉ុន ដែលត្រូវបានផ្អាកឆ្នាំនេះដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ នឹងចាប់ផ្ដើមវិញនៅថ្ងៃទី៣២ ខែកក្កដា ដល់ថ្ងៃទី៨ខែសីហា ឆ្នាំ២០២១។

ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ Thomas Bach មានប្រសាសន៍ថាកាលបរិច្ឆេទថ្មីនេះត្រូវបានជ្រើសរើសដើម្បីការពារដល់អ្នកទាំងអស់ដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍។ IOC និងគណៈកម្មការរៀបចំអូឡាំពិក២០២០ ធ្វើការជាមួយសហព័ន្ធអន្តរជាតិនានា ទីតាំងប្រកួត និងក្រុមហ៊ុនឧបត្ថម្ភ ដើម្បីកែសម្រួលកាលបរិច្ឆេទប្រកួតឡើងវិញនេះ។

នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ១២៤ឆ្នាំនៃអូឡាំពិកសម័យទំនើប ដែលព្រឹត្តិការណ៍អូឡាំពិកមួយត្រូវបានផ្អាក និងជាការខាតបង់ធំចំពោះជប៉ុន ដែលបានវិនិយោគ១៣ពាន់លានដុល្លារក្នុងការត្រៀមលក្ខណៈដើម្បីធ្វើម្ចាស់ផ្ទះ ខណៈពួកគេទទួលបានថវិកា៣ពាន់លានដុល្លារពីក្រុមហ៊ុនឧបត្ថម្ភក្នុងស្រុក៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖