+855 16 757 168     samnob@keiladaily.com
KD Logo

ក្លិបបាល់ឱប Scarlets ប្រែក្លាយមណ្ឌលហ្វឹកហាត់ទៅជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 191

ក្លិបបាល់ឱបអាជីពមួយរបស់វេលស៍ គឺ Scarlets បានកែច្នៃផ្នែកខ្លះនៃមណ្ឌលហ្វឹកហាត់បាល់ឱបអាជីពរបស់ពួកគេឱ្យក្លាយទៅជាមន្ទីរពេទ្យបណ្ដោះអាសន្នសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩នៅក្នុងប្រទេស។

ស្របពេលសកម្មភាពកីឡាក្នុងប្រទេសវេលស៍ត្រូវបានផ្អាកទាំងស្រុង ក្លិប Scarlets បានផ្ដល់ផ្នែកខ្លះនៃកីឡដ្ឋានរបស់ពួកគេក្នុងទីក្រុង Llanelli ឱ្យក្លាយទៅជាមន្ទីរពេទ្យបណ្ដោះអាសន្ន។

វេលស៍ជាប្រទេសតូចជាងគេក្នុងដែនដីចក្រភពអង់គ្លេស ដោយមានអត្រាប្រជាជនជាង៣លាននាក់ប៉ុណ្ណោះ តែពេលនេះមានអ្នកឆ្លងកូវីដ១៩ចំនួន១៤៥១នាក់ និងមាន៦២នាក់បានស្លាប់។

ជាការសហការជាមួយក្រុមប្រឹក្សាក្រុងនិងស្ថាប័នសុខាភិបាល ថ្នាក់ដឹកនាំក្លិប Scarlets បានផ្ដល់កន្លែងហ្វឹកហាត់របស់ពួកគេឱ្យប្រែក្លាយទៅជាមន្ទីរពេទ្យបណ្ដោះអាសន្នដែលមាន២៥២គ្រែ។ លើសពីនេះ ពួកគេបានផ្ដល់ផ្នែកផ្សេងទៀតនៃកីឡដ្ឋានដើម្បីសង់ជាបន្ទប់បន្ថែមទៀតដើម្បីឱ្យមានគ្រែសម្រាប់អ្នកជំងឺដល់ចំនួន៥០០គ្រែ។

នៅទីនេះក៏មានផ្ទះបាយចំនួន៤ និងមានចុងភៅ ព្រមទាំងបុគ្គលិក ដែលត្រៀមបម្រើអាហារចំនួន១៥០០ចានដល់អ្នកជំងឺទៀតផង។

ដោយឡែក កីឡដ្ឋាន Principality ក្នុងរាជធានី Cardiff ក៏កំពុងត្រូវបានប្រែក្លាយជាមន្ទីរពេទ្យបណ្ដោះអាសន្នផងដែរ ដែលនឹងមានគ្រែដល់ទៅ២០០០គ្រែនៅទីនោះ។

ក្នុងប្រទេសអង់គ្លេសវិញ មន្ទីរពេទ្យបណ្ដោះអាសន្នខ្នាតធំចំនួន៣ កំពុងត្រូវបានសាងសង់ គឺនៅមណ្ឌលពាណិជ្ជកម្ម Excel Centre ភាគបូព៌ាឡុងដុង, មណ្ឌលពិព័រណ៍ជាតិ National Exhibition Centre នៅ Birmingham និងមណ្ឌលសន្និសីទ Central Conference Centre ក្នុងទីក្រុង Manchester៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖