+855 16 757 168     samnob@keiladaily.com
KD Logo

សុខ វល័ក្ខ ចង់ហាត់ហែលទឹកកាន់តែឆាប់ ដ្បិតស្វ័យហ្វឹកហាត់ពុំអាចកើនបច្ចេកទេសគ្រប់គ្រាន់ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 261


កីឡាការិនីហែលទឹកជម្រើសជាតិកម្ពជា សុខ វល័ក្ខ បានអះអាងថា ការហ្វឹកហាត់ដោយខ្លួនឯង នាឱកាសផ្អាកប្រមូលផ្តុំបណ្តោះអាសន្ន ដោយសារជំងឺ COVID-19 ពុំអាចជួយបង្កើនសមត្ថភាព និងបច្ចេកទេសពេញលេញដល់រូបគេរួមនឹងមិត្តរួមក្រុមជម្រើសជាតិជាមួយគ្នានោះទេ។

កីឡាការិនីហែលទឹកឆ្នើមរូបនេះ បង្ហាញអារម្មណ៍ចង់ឱ្យមាន​ការប្រមូលផ្តុំឡើងវិញកាន់តែឆាប់ ដ្បិតរូបគេចង់មានការហ្វឹកហាត់ត្រឹមត្រូវ ប្រកបដោយគុណភាព ក្រោមការចង្អុលបង្ហាញពីគ្រូជមម្រើសជាតិ។ ជាពិសេសរូបគេ បានបង្ហាញអារម្មណ៍នឹករលឹកអាងហែលទឹកកាន់តែខ្លាំង ក្រោយអាក់ខានការហ្វឹកហាត់ដោយសារ COVID-19 ។l


បច្ចុប្បន្ននេះជម្រើសជាតិហែលទឹក សុខ វល័ក្ខ មានវ័យ១៨ឆ្នាំ ជាអត្តពលិកហែលទឹកឆ្នើមមួយរូប របស់អង្គភាពកីឡានគរបាលជាតិនៃក្រសួងមហាផ្ទៃ។

ក្រៅពីឈ្នះជើងឯកកថ្នាក់ជាតិច្រើនឆ្នាំជាប់ៗគ្នា សុខ វល័ក្ខ ក៏ធ្លាប់ជាក្តីរំពឹងរបស់កម្ពុជា ក្នុងឱកាសចូលរួមការព្រឹត្តិការណ៍កីឡាហែលទឹក ជើងឯកយុវជន អាស៊ាន ឆ្នាំ២០១៧ នៅប្រទេស ប្រ៊ុយណេ។ កាលណោះ វល័ក្ខ ប្រជែងបានចំណាត់លេខ៤ផងដែរ ពីព្រឹត្តិការណ៍កីឡាយុវជន អាស៊ី អាគ្នេយ៍មួយនេះ៕ 


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖