+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករហែលទឹក លឹម កែវឧត្តម បារម្ភ COVID 19 អូសបន្លាយយូរប៉ះការត្រៀមស៊ីហ្គេម ២០២១

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 222

ជម្រើសជាតិហែលទឹកកម្ពុជា កីឡាករ លឹម កែវឧត្តម បានបង្ហាញក្តីបារម្ភខ្លាំងពីការផ្អាកហ្វឹកហាត់បណ្តោះអាសន្នរបស់រូបគេដោយសារ COVID 19 ។


កីឡាករហែលទឹកឆ្នើមរបស់ក្រសួងមហាផ្ទៃ វ័យជាង២០រូបនេះ បានអះអាងថា ប្រសិនបើការផ្អាកហ្វឹកហាត់បណ្តោះអាសន្នដោយសារ COVID-19នេះ នៅតែអូសបន្លាយពេលកាន់តែយូរទៀត នោះ អាចនឹងប៉ះពាលខ្លាំងដល់ការត្រៀមខ្លួនរបស់គេសម្រាប់ស៊ីហ្គេមលើកទី៣១ ឆ្នាំ ២០២១ នៅវៀតណាម។

ថ្លែងប្រាប់ PNN លឹម កែវ ឧត្តម បានគូសបញ្ជាក់បែបនេះ"៖យើងអាចត្រៀមបាន តែបើនៅតែហាត់លើគោកចឹង យើងពិបាកហែល។ យើងហាត់នៅផ្ទះពិបាកច្រើន ហាត់តែខ្លួនឯង អត់គ្រូមកមើលយើងហាត់របៀបម៉េច ធ្វើកាយវិការម៉េច។ ចំពោះស៊ីហ្គេម២០២១ប្រហែលប៉ះពាល់ ព្រោះហាត់នៅតែផ្ទះ អត់ចុះទឹក ព្រោះហាត់លើគោកសាច់ដុំយើងរឹង"។ 


ក្រោយប្រកាសផ្អាកប្រមូលផ្តុំ ពីសហព័ន្ធខ្មែរកីឡាហែលទឹកក បច្ចុប្បន្ននេះ លឹម កែវឧត្តម កំពុងបន្តការហ្វឹលហាត់បច្ចេកទេសស្រាលៗដោយខ្លួនឯងនៅផ្ទះ។ ការស្វ័យហ្វឹកហាត់នេះត្រូវបាន ឧត្តម អះអាងថា ពុំអាចបំពេញបាននូវបច្ចេកទេសល្អតាមស្តងដារ ដែលខ្លួនធា្លប់កន្លងមកនោះទេ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖