+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូសីដក់ រំពឹងអត្តពលិករក្សាបានបច្ចេកទេសល្អៗទោះផ្អាកប្រមូលផ្តុំ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 252

ថ្វីបើបច្ចុប្បន្ន ក្រុមជម្រើសជាតិសីប៉ាក់តាក្រកម្ពុជា បានផ្អាក់ការប្រមូលផ្តុំ និងបន្តហ្វឹកហាត់តិចតួចនៅផ្ទះក្តីតែ តែគ្រូជម្រើសជាតិ លោក ជាតិ ខេមរា នៅតែមានសុទិដ្ឋិនិយមថា អត្តពលិកកម្ពុជា នៅតែមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចេញទៅប្រជែងជើងឯកនៅក្រៅប្រទេសបាន ប្រសិនបើមានប្រទេសអញ្ជើញកម្ពុជា ឱ្យទៅចូលរួម ដ្បិតកីឡាករជម្រើសជាតិសីដក់កម្ពុជាសុទ្ធតែអត្តពលិកដែលមានទេពកោសល្យស្រាប់។


លោក ជាតិ ខេមរា បានគូសបញ្ជាក់ទៀតថា ទោះបីការត្រៀមពុំសូវបានល្អ ដូចពេលគ្មាន COVID-19 តែកីឡាករទាំងអស់ អាចចំណាយពេលត្រឹម២សប្តាហ៍ប៉ុណ្ណោះ ក្នុងការពង្រឹងខ្លួនឡើងវិញ បើសិនមានការប្រកួតក្រៅប្រទេសមែន។


ក្នុងអំឡុងពេលស្វ័យហ្វឹកហាត់នៅតាមផ្ទះ សហព័ន្ធសីដកក៏កំពុងបារម្ភពីផលប៉ះពាល់ និងការប្រឈមមួយចំនួនផងដែរ ដូចជា៖ ការពិកបាកក្នុងការគ្រប់គ្រងអត្តពលិកពេលចាកឆ្ងាយពីគ្រូបង្វឹក។ ការបារម្ភពីការឆ្លង COVID 19 និងទី៣ ប្រឈមនឹងគ្រោះថ្នាក់ពេលហ្វឹកហាត់ដោយខ្លួនឯង របស់អត្តបលិកិមួយៗផងដែរ។

គួរបញ្ជាក់ថា ជម្រើសជាតិសីដក់ដែលត្រូវរំសាយការប្រមូលផ្តុំបណ្តោះអាសន្ន មានសរុបចំនួន១២រូប៕ ឮ


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖