+855 16 757 168     samnob@keiladaily.com
KD Logo

ជម្រើសជាតិអត្តពលកម្ម ឈុន ប៊ុនថន ឆ្លៀតហាត់នៅព្រៃធម្មជាតិ កុំឲ្យតានតឹង និងបំប៉នសួត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 91

ជម្រើសជាតិអត្តពលកម្មផ្នែករត់ចម្ងាយ ឈុន ប៊ុនថន បានឆ្លៀតពេលទំនេរ ការផ្អាកប្រមូលផ្តុំ ដោយសារ មេរោគកូវីដ១៩ ចេញទៅហ្វឹកហាត់តាមតំបន់ព្រៃភ្នំធម្មជាតិនាន ដូចជា តំបន់ភ្នំគិរីរម្យ និងតំបន់ភ្នំស្ទឹងពពកជាដើម។ ការចំណាយពេលហ្វឹកហាត់ ហូបចុក និងបោះតង់ស្នាក់នៅក្នុងព្រៃនេះ ត្រូវបានម្ចាស់ជើងឯកថ្នាក់ជាតិរត់ចម្ងាយ១៥០០ម៉ែត្រដដែល អះអាងថា ដើម្បីបន្ធូរភាពតានតឹង និងឆ្លៀតពេលស្រូបយកខ្យល់ធម្មជាតិ ដើម្បីរក្សា និងថែទាំសុខភាពសួតរបស់គេ ឱ្យនៅមានកម្លាំង ដើម្បីត្តៀមការប្រជែងក្នុងអាជីពរត់ប្រណាំង។


ឈុន ប៊ុនថន ពន្យល់ "៖ ទោះបីជាមិនមានាការប្រមូលផ្តុំក្រុមជម្រើសជាតិឈុតធំតែយើងនៅតែហ្វឹកហាត់តាមធម្មតា ដើម្បីថែរក្សា performance ឬកម្លាំង របស់យើងហ្នឹងឱ្យវានៅដូចដើម។ ហើយការចេញទៅហ្វឹកហាត់នៅតំបន់ទេសរណ៍ព្រៃភ្នំតាមខេត្តហ្នឹង គឺដើម្បីប្តូរបរិយាកាសកុំឱ្យយើងស្ត្រេស និងដើម្បីស្រូបយកខ្យល់ឱកាសធម្មជាតិល្អៗ ដើម្បីធ្វើឱ្យសួតរបស់យើងមានកម្លាំង។ ណាមួយយើងចង់ផ្សព្វផ្សាយពីតំបន់ទេសចរណ៍ធម្មជាតិនៅប្រទេសយើងផងដែរ។" 

ក្រៅពីហ្វឹកហាត់សម្រាប់ខ្លួនឯង ប៊ុនថន ក៏ធ្លាប់ចេញក្រៅក្រុងឆ្ពោះទៅតំបន់ជនបទដែរកាលឆ្នាំ ២០១៩កន្លងទៅ។ ការចេញទៅនោះ គឺដើម្បីជួយបង្ហាត់បង្រៀនក្មេងៗតាមបណ្តាខេត្តចំនួនដូចជា ខេត្តព្រះវិហារ និងសៀមរាបជាដើម។ យ៉ាងណាក៏គម្រោងនេះត្រូវបានពន្យាពេលសម្រាប់ឆ្នាំ ២០២០ ដោយការរំខាន ពីមេរោគកូវីដ១៩ ទើបរូបគេពុំអាចប្រមូលផ្តុំមិត្តរួមអាជីពចេញទៅជួយបង្ហាត់បង្រៀនក្មេងៗតាមបណ្តាខេត្តបែបនេះ។ នេះបើតាមការគូសបញ្ជាក់ ពី ជម្រើសជាតិអត្តពលកម្ម ឈុន ប៊ុនថន។


គួរបញ្ជាក់ថា ឈុន ប៊ុនថន ជាជម្រើសជាតិអត្តពលកម្មមួយរូបដែលបង្កើតភាពលេចធ្លោរខ្លាំង។ កាលឆ្នាំ២០១៨ រូបគេប្រជែងបានចំណាត់ថ្នាក់លេខ១ លើប្រភេទវិញ្ញាសារត់៨០០ម៉េត្រ និង១៥០០ម៉េត្របុរស។ ហើយស៊ីហ្គេម នៅហ្វីលីពីន ឆ្នាំ២០១៩ ប៊ុនថន ប្រជែងបានចំណាត់ថ្នាក់លេខ៤ វិញ្ញាសារត់ចំងាយ ១៥០០ម និងលេខ០៥វិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ ដែលអាចជួយរូបគេបំបែកកំណត់ត្រាជាតិឬ National Record របស់ខ្លួនបាន៕ 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖