+855 16 757 168     samnob@keiladaily.com
KD Logo

ប្រមុខដឹកនាំកីឡារាំបារម្ភកីឡាករ-ការិនី ធ្លាក់សមត្ថភាពពេលត្រឡប់មកប្រមូលផ្ដុំវិញ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 106

គ្រប់ប្រភេទកីឡាត្រូវបានផ្អាកការប្រមូលផ្ដុំហ្វឹកហាត់ តាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជននិងកីឡា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្ដាត់ការរីករាលដាលជំងឺកូវីដ១៩ ដូច្នេះតម្រូវឲ្យគ្រប់អត្តពលិកទាំងអស់ត្រូវធ្វើស្វ័យហ្វឹកហាត់ដោយខ្លួនឯង នេះជាហេតុនាំឲ្យប្រមុខដឹកនាំសហព័ន្ធកីឡារាំកម្ពុជាមានក្ដីកង្វល់ ចំពោះកម្រិតសមត្ថភាព នៅពេលដែលកីឡាករ កីឡាការិនីរបស់ខ្លួនត្រឡប់មកប្រមូលផ្ដុំហ្វឹកហាត់វិញ ក្រោយជំងឺផ្លូវដង្ហើមរលាយបាត់ពីផែនដីនេះ។


អ្នកស្រី ហង់ ស៊ីម៉ន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បានបង្ហាញពីក្ដីបារម្ភថា កីឡារាំជាកីឡាមួយប្រភេទដែលត្រូវរាំជាគូ ដូច្នេះស្របពេលកីឡាករ កីឡាការិនី ត្រូវធ្វើការហ្វឹកហាត់ផ្ទះរៀងៗខ្លួនគឺគ្រាន់តែហាត់ កម្លាំងតែប៉ុណ្ណោះ ដូច្នេះសម្រាប់ចង្វាក់រាំជាមួយដៃគូពុំបានអនុវត្តនោះទេ នេះហើយជាក្ដីបារម្ភ យ៉ាងខ្លាំងរបស់សហព័ន្ធ។

" ជាការពិតណាស់ កីឡារាំគឺត្រូវរាំជាគូដើម្បីឲ្យវាស៊ីចង្វាក់គ្នា ចឹងវាមានការលំបាកក្នុងបញ្ហានេះ ព្រោះថាពេលចូលមកវិញពេលចប់កូវីដ១៩នេះ គឺយើងត្រូវពង្រឹងការហ្វឹកហាត់ជាគូដើម្បីឲ្យពួកគាត់បានរាំទៅស៊ីចង្វាក់គ្នាវិញ នេះគឺជាការបារម្ភរប ស់យើង វាពិតជាមានការប៉ះពាល់ច្រើន ចឹងយើងត្រូវការពេលវេលាច្រើនដើម្បីពង្រឹងសមត្ថភាពពួកកាត់ឡើងវិញ ពេលចប់កូវិដទៅ គឺយើងត្រូវប្រមូលផ្ដុំហើយបង្កើនការរាំជាគូនេះវិញ ព្រោះពួកគាត់ហាត់នៅផ្ទះចឹងគាត់អត់ដឹងម្ខាងទៀតគេម៉េចទេ។"


អគ្គលេខាធិការដដែលបន្ថែមថា សហព័ន្ធបានលុបចោលគម្រោងបញ្ចូនកីឡាករ កីឡាការិនី ទៅចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិជាច្រើន ដូចជានៅ វៀតណាម ហុងកុង និងតៃវ៉ាន់ ដោយសារការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នសហព័ន្ធកីឡារាំកម្ពុជាមាន កីឡាករ កីឡាការិនី ជម្រើសជាតិចំនួន ៧ នាក់ និងថ្នាល ៦នាក់ ដែលកំពុងធ្វើស្វ័យហ្វឹកហាត់ ក្រោមការតាមដានពីសំណាក់គ្រូបង្វឹកកូនខ្មែរកាត់អ៊ុយក្រែន និងគ្រូបង្វឹកជនជាតិ អ៊ុយក្រែន ពីររូប ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖