+855 16 757 168     samnob@keiladaily.com
KD Logo

លោក Bill Beaumont ឈ្នះឆ្នោតបន្តជាប្រធានសហព័ន្ធបាល់ឱបពិភពលោក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 114

វីរបុរសបាល់ឱបអង់គ្លេស លោក Bill Beaumont វ័យ៦៨ឆ្នាំ បានឈ្នះឆ្នោតជាថ្មី ហើយបន្តកាន់តំណែងជាប្រធានសហព័ន្ធកីឡាបាល់ឱបពិភពលោក World Rugby បន្ទាប់ពីផ្ដួលគូប្រជែងជនជាតិអាហ្សង់ទីន Agustin Pichot ហើយលោកបានស្នើឱ្យមានការរួបរួមគ្នានៅខណៈការរីករាលដាលមេរោគកូវីដ១៩នេះ។

លោក Beaumont បានឈ្នះដោយសំឡេង២៨ទល់នឹង២៣ ដើម្បីបន្តកាន់តំណែងអាណត្តិថ្មី៤ឆ្នាំទៀត ក្រោយពីបានស្នងតំណែងបន្តពីលោក Bernard Lapasset ក្នុងឆ្នាំ២០១៦។

ដោយឡែក លោក Bernard Laporte ជនជាតិបារាំង ឈ្នះតំណែងអនុប្រធានសហព័ន្ធដោយគ្មានគូប្រជែង។

សូមបញ្ជាក់ថា កីឡាបាល់ឱបក៏ដូចកីឡាផ្សេងៗទៀតភាគច្រើនដែរនៅជុំវិញពិភពលោក ដែលត្រូវបានផ្អាកសកម្មភាពដោយសារកូវីដ១៩៕


ប្រែសម្រួល៖ សីហៈ
ប្រភព&រូបថត៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖