+855 16 757 168     samnob@keiladaily.com
KD Logo

ម្ចាស់មេដាយប្រាក់សីដក់ស៊ីហ្គេម២០១៩ នុត វិសាល ចង់ប្រមូលផ្តុំឆាប់ៗ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 111

 ម្ចាស់មេដាយប្រាក់ស៊ីហ្គេមហ្វីលីពីន២០១៩ កីឡាករ នុត វិសាល បានបង្ហាញអារម្មណ៍ ចង់ឱ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រមូលផ្តុំឡើងវិញកាន់តែឆាប់ ក្រោយផ្អាកមួយរយៈធំដោយសារបារម្ភពីកាឆ្លងមេរោគ កូវីដ ១៩។ ជម្រើសជាតិសីដក់ ដើមកំណើតពីខេត្តព្រៃវែងដដែលបាន អះអាងថា ការផ្អាកយូរបែបនេះ អាចនឹងប៉ះពាល់ខ្លាំង ដល់ប្រភេទកីឡាដែលត្រូវហ្វឹកហាត់ជាក្រុមដូចជារូបគេ។ ជម្រើសជាតិសីដក់វ័យ ២៣ឆ្នាំរូបនេះ បានបង្ហាញទស្សនៈផ្ទាល់ខ្លួនទៀតថា ការអាក់ខានហ្វឹកហាត់នេះ នឹងអាចធ្វើឱ្យខ្ជះខ្ជាយពេលវេលារបស់កីឡាករ កីឡាការិនីនិមួយៗ ខណៈស៊ីហ្គេម កាន់តែកៀកមកដល់ដែលអត្តពលិកទាំងអស់ចាំបាច់ត្រូវសង្វាតការហ្វឹកហាត់ដើម្បីជ័យជម្នះ។


នុត វិសាល <<ក្នុងនាមខ្ញុំជាកីឡាជម្រើសជាតិសីដក់មួយរូប ខ្ញុំពិតជាចង់ឱ្យមានការប្រមូលផ្តុំហ្វឹកហាត់ឡើងវិញព្រោះក្តដ៏សំខាន ស៊ីហ្គេម២០២៣ ដែលកម្ពុជាយើងនឹងធ្វើម្ចាស់ផ្ទះកាន់តែខិតជិតមកដល់ហើយ ដូច្នេះប្រសិនបើយើងមានការឆកល្វេង ឬមួយខ្ជះខ្ជាយពេលវេលា គឺយើងពិតជាពិបាកក្នុងការបន្តការហ្វឹកហាត់យកមេដាយ។ ខ្ញុំគិតថា ការផ្អាកយូរ គឺវាប៉ះពាល់ ខ្លាំងដល់ប្ចេកទេសទី១ ហើយប៉ះពាល់មួយទៀតនោះ គឺកីឡាករ កីឡាការិនី ដែលមានការហ្វឹកហាត់ជាក្រុម បានន័យថា ពេលគាត់ប្រកួតប្រជែង គាត់ត្រូវប្រកួតជាក្រុម ចឹងគាត់ត្រូវការការហ្វឹកហាត់ជុំគ្នា >>

គួរបញ្ជាក់ថា កាលស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅហ្វីលីពីនកន្លងទៅថ្មីៗនេះ វិសាល ប្រជែងបានមេដាយប្រាក់១គ្រឿង វិញ្ញាសាទាត់សីដក់ចូលកន្ត្រក ឬ Hoop Takraw។ ហើយពុំខុសប្លែកពីអត្តពលិកជម្រើសជាតិដទៃទៀតនោះ បច្ចុប្បន្ននេះ នុត វិសាល ក៏បានបន្តការហ្វឹកហាត់ដោយខ្លួនឯងនៅផ្ទះផងដែរ។ ថ្វីបើមួយថ្ងៃត្រូវហាត់៣ម៉ោង ព្រឹកមួយពេល និងល្ងាចមួយពេល តែនុតវិសលា នៅគិតថាការហាត់នេះ នឹងពុំអាចជួយអ្វីបានច្រើននោះទេ ផ្ទុយទៅវិញ មានតែធ្លាក់សមត្ថភាពទៅវិញ ប្រសិនបើនៅអូសបន្លាយពេលផ្អាកប្រមូលផ្តុំបែបនេះ៕


អត្ថបទ និងរូបភាព ៖ ប៉ាម៉ាវីន

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖